កំពូលម៉ូតសក់! មិនត្រឹមតែជោគជ័យក្នុងការលេងម៉ូតសក់ទេ តែថែមទាំងបានជាប់ក្នុងកំណត់ត្រាមួយនេះទៀត

//s5.kh1.co/90/90beb278599de5007ccbd3fbe9a80cd042bbccd1.jpg
សង្គម

 ២៦-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Benny Harlem មិនត្រឹមតែជោគជ័យខ្លាំងលើការលេងម៉ូតសក់របស់គាត់នៅលើសង្គម Instagram នោះទេ គាត់ថែមទាំងបានជាប់ក្នុងកំណត់ត្រាសៀវភៅ Guiness ដែលមានកំពូលសក់ខ្ពស់ជាងគេលើពិភពលោកក្នុងឆ្នាំ ២០១៨ ថែមទៀត

បរទេស៖ លោក Benny Harlem មិនត្រឹមតែជោគជ័យខ្លាំងលើការលេងម៉ូតសក់របស់គាត់នៅលើសង្គម Instagram នោះទេ គាត់ថែមទាំងបានជាប់ក្នុងកំណត់ត្រាសៀវភៅ Guiness ដែលមានកំពូលសក់ខ្ពស់ជាងគេលើពិភពលោកក្នុងឆ្នាំ ២០១៨ ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីឆ្នាំ ២០១៦ តារាម៉ូដែលមកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះ បានបង្ហោះរូបថតនៃម៉ូតសក់ដ៏ចម្លែករបស់គាត់ នៅក្នុងបណ្តាញសង្គមអ៊ីធើណែត បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែកូនស្រីរបស់គាត់ដែលមានឈ្មោះ Jaxyn ក៏មានទម្រង់សក់ដូចគាត់តាំងពីកំណើតដែរ នេះកាន់តែធ្វើឲ្យពួកគេទាំងពីររឹតតែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត។

ដោយសារមានការចាប់អារម្មណ៍ខ្លាំងលើសក់របស់គាត់ ដែលមើលទៅពិតជាមានទម្ងន់ និងស្រស់ស្អាតបែបធម្មជាតិ។ គាត់ក៏បានចែករំលែកបទពិសោធន៍នៃការថែរក្សាសក់ របស់គាត់ក្នុងវេបសាយ XO Nicole ដោយបានប្រើប្រាស់សាប៊ូធម្មជាតិ ដែលពួកគេបានធ្វើវាដោយខ្លួនឯងផ្ទាល់ ជាមួយគ្រឿងផ្សំធម្មជាតិជាច្រើនមុខផងដែរ ហើយវាក៏ជាការចែករំលែកដ៏ល្អមួយ សម្រាប់អ្នកចង់បានសក់ ក្រាស់ និងមានទម្ងន់ដូចជាពួកគាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem ទទួលបានកំណត់ត្រាសៀវភៅ Guiness
Benny Harlem ទទួលបានកំណត់ត្រាសៀវភៅ Guiness
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem
Benny Harlem
Benny Harlem
Benny Harlem
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Benny Harlem និងកូនស្រីរបស់គាត់ Jaxyn
Sourn Madyna
Latte (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T