គង់ ចាន់ស្រីមុំ លេងស្ទីលកាចណាស់ៗ តែហ្វេននៅតែពេញចិត្ត

//s5.kh1.co/bb/bba56abbf5697b08ebd68d89c7e3270bdce5e977.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនស្គាល់ តារាលេងខ្លួន គ្រប់ម៉ូត គ្រប់ស្ទាយ៍ ដូចជាគង់ ចាន់ស្រីមុំ ហើយស្ទីលរបស់នាង នីមួយៗ តែងតែទទួលបានការចាប់អារម្មណ៍ ពីហ្វេនគ្រប់ៗគ្នា។

ភ្នំពេញ៖ ចាប់តាំងពី តារាសម្តែងស្រី គង់ ចាន់ស្រីមុំ សម្រាលកូនរួច គេសង្កេតឃើញថា រូបនាង ហាក់ដូចជា ធ្វើខ្លួនឡើងវិញខ្លាំង​ដែល ខុសពីកាលមុនដាច់ លែងបែបឃ្យូតៗហើយ តែបែបជា Mommy ហាយសូរម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួបផ្សំពេលនេះដែរ តារាស្រីរូបនេះ កំពុងតែសោយសុខ លើគំនរមាសប្រាក់ វីឡាស្កឹមស្កៃ ទំនើប២ ៣ ដាក់ទន្ទឹមគ្នា កាន់តែធ្វើឲ្យរូបនាង រឹតតែមានក្តីសុខ សុភមង្គល នៅក្នុងផ្លូវចិត្តរបស់នាង ព្រោះថា វាជាក្តីស្រមៃមួយរបស់មនុស្សយើង ដែលចង់បានជីវិតបែបនេះ ដូច្នេះពេលនេះ នាង​ក៏បាននូវអ្វីដែលនាង បានប៉ង តាំងពីដើមហើយ។

ជាពិសេស​ សូម្បីតែស្ទាយ៍ថត បច្ចុប្បន្ន ក៏អ្នកនាង គង់ ចាន់ស្រីមុំ លេងស្ទីលប្លែកជាងមុនផងដែរ ជាមួយនឹង កាយវិការបែបកាចៗ ស៊ិចស៊ី ហើយនៅពេលសម្លឹងមើល រូបថតប៉ុន្មានសន្លឹក ដែលរូបនាង​ ទើបតែបង្ហោះកន្លងមក ចុងក្រោយនេះ គឺយកទៅប្រៀបធៀបនឹង រូបថតផ្សេងៗ គឺខុសគ្នាតែម្តង ស្ទើរតែ ហ្វេនរកនឹកស្ទាយ៍នេះមិនឃើញ។ បើទោះបីជា ស្ទាយ៍ទាំងអស់នោះ មើលទៅរៀងអាក្រក់មើលបន្តិចក៏ដោយ តែក៏មិនមានអ្នកណាថា ឬរិះគន់ លើរូបនាងនោះដែរ ដោយសារតែ អ្នកនាង ជាតារានៅក្នុងក្រសែភ្នែកមហាជន ដូច្នេះត្រូវមានអ្វីដែលថ្មី ប្លែក សម្រាប់ហ្វេនៗ បែបនេះហើយ មិនអាចធ្វើអ្វី ដដែលៗបាននោះទេ៕

គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
ពាក់មីគង់ ចាន់ស្រីមុំ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T