ចង់ឲ្យកូនលូតលាស់ល្អ បញ្ហាឆ្លាតវៃ និងមានសុខភាពរឹងមាំ ម៉ាក់ប៉ាចាំបាច់ត្រូវផ្ដល់អាហារសម្បូរជីវជាតិសម្បូរបែប ដែលយើងហៅថាអាហារូបត្ថម្ភ។ នៅពេលក្មេងទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់ មានអនាម័យ ស្របទៅតាមអាយុ ទៀងពេល និងវ័យកូនប្រាកដជាមានសុខភាពល្អ។ នេះជាការរៀបរាប់របស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ ហើយខាងក្រោម គឺជាបរិមាណរបបអាហារដែលកូនតូចអាយុពី ៦ ខែ ដល់ ២៤ ខែត្រូវញ៉ាំ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស– កូនក្រោមអាយុ ៦ ខែ បៅទឹកដោះម្ដាយតែមួយគត់ ហើយអាចបំបៅប៉ុន្មានដងក៏បាន តាមតែកូនចង់។
– កូនអាយុ ៦ ខែឡើងទៅ នៅតែបន្តបំបៅកូនដោយទឹកដោះម្ដាយ និងផ្ដល់អាហារបន្ថែម ២ ដង/ថ្ងៃ ២ ទៅ ៣ ស្លាបព្រាបាយក្នុងមួយពេលដែលជាប្រភេទបបូរខាប់គ្រប់គ្រឿង។
– កូនអាយុ ៧ ទៅ ៨ ខែ បន្តបំបៅដោយទឹកដោះម្ដាយ (បើម្ដាយទៅធ្វើការឆ្ងាយអាចបៅទឹកដោះគោ) និងផ្ដល់អាហារបន្ថែម ៣ ដង/ថ្ងៃ ប្រហែលកន្លះចានចង្កឹះ។
– ក្មេងអាយុ ៩ ទៅ ១១ ខែ បន្តបំបៅកូនដោយទឹកដោះម្ដាយ (បើម្ដាយទៅធ្វើការឆ្ងាយអាចបៅទឹកដោះគោ) និងផ្ដល់អាហារបន្ថែម ៣ ដង/ថ្ងៃ ប្រហែលមួយចានចង្កឹះ ឬតិចជាងនោះបន្តិច។
– ក្មេងចាប់ពីអាយុ ១២-២៤ ខែ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញៗ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet