ឆ្ងល់ទេ ហេតុអ្វីឥណ្ឌាបរិភោគបាយនឹងដៃ តាមពិត ដោយសារមូលហេតុនេះសោះ

//s5.kh1.co/26/265dedc990a926ca1564e1fc2343f4806b26e904.jpg
យល់ដឹង

 ២៥-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មូលដោយផ្អែកទៅលើជំនឿនឹងការយល់ឃើញរបស់ជនជាតិឥណ្ឌា ដែលទាក់ទងទៅនឹងបរិភោគអាហារផ្សែងនឹងដៃ ដោយមិនខ្ចីប្រើសមឬ ស្លាបព្រា។

ឥណ្ឌា៖ កន្លងមកយើងធ្លាប់ឃើញ តាមបណ្តាញសង្គមជានិច្ច ដែលជនជាតិឥណ្ឌាតែងតែពិសារអាហារនឹងដៃជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឲ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែក្រោយពីការបរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះគិតថាធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជាច្រើនប្រភេទផងដែរ។

ជាក់ស្តែងថ្ងៃនេះ សូមលើកយកប្រធានបទដែលទាក់ទងទំនៀមទម្លាប់ តកូនតចៅនៃការបរិភោគនឹងដៃររបស់ឥណ្ឌាម្តង ថាតើមានអត្ថន័យយ៉ាងដូចម្តេចខ្លះ បានជាពួកគេមិនខ្ចីប្រើប្រាស់ស្លាបព្រាឬ សមសូម្បីតែបន្តិចសោះនោះ៖

១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យ

ម្រាមដៃមេតំណាងឲ្យ ធាតុAgni (ភ្លើង)

ម្រាមដៃចង្អុលតំណាងឲ្យ ធាតុVayu(ខ្យល់)

ម្រាមដៃកណ្តាលតំណាងឲ្យ ធាតុAakasha(មេឃ)

ម្រាមដៃនាងតំណាងឲ្យ ធាតុParthivi(ដី)

ម្រាមដៃកូនតំណាងឲ្យ ធាតុJala(ទឹក)

រូបតំណាង
រូបតំណាង

២.សម្តែងពីការគោរព

ទស្សនៈឥណ្ឌា ការបរិភោគនឹងដៃគឺសម្តែងពីការគោរព រាប់អាន ប៉ុន្តែមិនមែនជាការតម្រូវ ឲ្យអ្នកបរិភោគអាហារនឹងដៃនោះទេ អ្នកក៏បានបរិភោគដោយប្រើស្លាបព្រាឬ សមបាន ប៉ុន្តែភាគច្រើនអាហារឥណ្ឌាគឺធ្វើឡើយ សម្រាប់បរិភោគនឹងដៃតែម្តង។

រូបតំណាង
រូបតំណាង

៣.ធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ទ្វេរដង

ការបរិភោគអាហារនឹងដៃ ពេលខ្លះមើលទៅដូចជារាងញញើតបន្តិចមែន ប៉ុន្តែចំពោះអាហារខ្លះវិញវាក៏អាចជួយបន្ថែមរសជាតិឲ្យកាន់ឆ្ងាញ់ជាងមុនផងដែរ។

រូបតំណាង
រូបតំណាង

៤.ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាមិនស្មុគស្មាញ

ការបរិភោគអាហារនឹងដៃអាចធ្វើឲ្យយើងទទួលអារម្មណ៍បែបស្រស់ថ្លា ជ្រះថ្លា ដោយសារតែដៃគឺដៃគឺជាផ្នែកមួយនៃរាងកាយយើងដែរ នៅពេលយើងចាប់អាហារមកបញ្ចុកក្នុងមាត់ដោយដៃផ្ទាល់ ដែលជនជាតិឥណ្ឌាជឿថានេះមិនត្រឹមតែជាចំណីអាហារនោះទេ តែគឺជាចំណីអារម្មណ៍ផងដែរ។

រូបតំណាង
រូបតំណាង

៥.ផ្តល់ភាពងាយស្រួល ដោយយើងមិនចាំបាច់លាងស្លាបព្រា

នេះជាភាពងាយស្រួលមួយរបស់ជនជាតិឥណ្ឌា ដោយពួកគេមិនប្រើប្រាស់ស្លាបព្រាហូបអាហារឡើយ ព្រោះពួកគេប្រើប្រាស់ដៃជំនួសស្លាបព្រាទៅហើយ

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T