ចំនួនអ្នកស្លាប់ដោយ គ្រោះរញ្ជួយដីនៅម៉ិកស៊ិក បានកើនឡើងដល់១០នាក់​

//s5.kh1.co/17/17af252cc0596a0d22ca11d880fe0f4ff7cd5e37.jpg
សង្គម

 ២៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មនុស្ស ១០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ​បានវាយប្រហារក្នុងប្រទេសម៉ិកស៊ិក

ម៉ិកស៊ីកូ៖ អាជ្ញាធរ​ប្រទេសម៉ិកស៊ិកបាន​​រាយការកាលពីថ្ងៃពុធ​​ថា ចំនួនអ្នកស្លាប់ដោយសារ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ​នៅកណ្តាលរដ្ឋ Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ បានកើនឡើង​ដល់ទៅ ១០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អគារ និងផ្ទះសម្បែង ត្រូវរងការខូចខាត
អគារ និងផ្ទះសម្បែង ត្រូវរងការខូចខាត

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ដែលវាយប្រហារក្នុងប្រទេសម៉ិកស៊ិក​នេះ បានធ្វើឱ្យកក្រើកនៅតំបន់​កម្សាន្តដ៏ពេញនិយមមួយចំនួន​​​ក្នុងរដ្ឋ Oaxaca ​ហើយមនុស្សជាច្រើនបានរត់ប្រសាចចេញពីអគារ និង ផ្ទះសម្បែង ដើម្បីជៀសវាងគ្រោះថ្នាក់នៅពេលវាបាក់រលំ។

អគារ និងផ្ទះសម្បែង ត្រូវរងការខូចខាត
អគារ និងផ្ទះសម្បែង ត្រូវរងការខូចខាត

យោងតាមអាជ្ញាធររដ្ឋ Oaxaca បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋប្រមាណ ៥០០០ ខ្នង បូករួមទាំង មជ្ឈមណ្ឌលអប់រំ និងទីតាំងប្រវត្តិសាស្ត្រ ​ក៏ដូចជាតំបន់បុរាណវិទ្យាចំនួនបួន ត្រូវបានរងការខូចខាត។

គ្រូពេទ្យ និង អ្នកជំងឺបានរត់ចេញមកខាងក្រៅ ដើម្បីការពារខ្លួនពីការបាក់រលំអគារ
គ្រូពេទ្យ និង អ្នកជំងឺបានរត់ចេញមកខាងក្រៅ ដើម្បីការពារខ្លួនពីការបាក់រលំអគារ

គួរជម្រាបផងដែរថា ​​ម៉ិកស៊ិក​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​ដែល​ងាយរងគ្រោះ​ដោយ​​សារគ្រោះរញ្ជួយដី ​ក៏ព្រោះតែ​ប្រទេស​នេះ​ ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លាកចលនា​តិចតូនិច​ផែនដី​៕

មនុស្ស១០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការ គ្រោះរញ្ជួយដីនៅប្រទេសម៉ិកស៊ិក
មនុស្ស១០នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការ គ្រោះរញ្ជួយដីនៅប្រទេសម៉ិកស៊ិក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T