ថៃ៖ ច្រក​​ព្រំដែន​​រវាង​​កម្ពុជា-ថៃ ​តាម​ក្រុង​ប៉ោយ​ប៉ែត​នៅ​មិន​​ទាន់​​​មាន​​កាល​​បរិច្ឆេទ​​បើក​​វិញ​នៅ​ឡើយ​

//s5.kh1.co/0c/0cf53896d4906a44b3b551a5762571acd1121764.jpg
សង្គម

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលបរិច្ឆេទជាក់លាក់ក្នុងកាបើកច្រកទ្វារព្រំដែនក្នុងស្រុក Aranyaprathet ជាមួយប្រទេស​កម្ពុជាឡើងវិញនៅ​មិនទាន់​ដឹង​នៅ​ឡើយទេនាពេលបច្ចុប្បន្ន

ថៃ៖ អភិបាលខេត្ត SA KAEO លោក Worapan Suwannut មានប្រសាសន៍ថាមិនទាន់​មានកាលបរិច្ឆេទ​ជាក់​លាក់ ក្នុងកាបើកច្រកទ្វារព្រំដែនក្នុងស្រុក Aranyaprathet ជាមួយប្រទេសកម្ពុជាឡើងវិញទេនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តមិនទាន់បានត្រៀមក្នុងការបើកច្រកទ្វារទៅកាន់ក្រុងប៉ោយប៉ែត តាមច្រកព្រំដែន Klong Luk ក្នុងស្រុក Aranyaprathet ដែលបានបិទដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-១៩ នៅឡើយទេ។

លោកបាននិយាយបន្ថែមកាលពីថ្ងៃពុធថា៖ “ខ្ញុំមិនអាចនិយាយបានថាពេលណាព្រំដែននឹងបើកម្តងទៀតនោះទេ។ វាអាស្រ័យលើការយល់ព្រមពីរដ្ឋាភិបាល” ។

ច្រកព្រំដែនរវាងកម្ពុជា-ថៃ ពេលបិទទ្វា
ច្រកព្រំដែនរវាងកម្ពុជា-ថៃ ពេលបិទទ្វា

លោក Worapan បានជួបប្រាស្រ័យទាក់ទងតាមទូរស័ព្ទជាមួយអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី កាលពីថ្ងៃអង្គារដោយប្រទេសកម្ពុជាសង្ឃឹមថានឹងបើកច្រកត្រួតពិនិត្យឡើងវិញដើម្បីធ្វើពាណិជ្ជកម្មតាមព្រំដែន​ឡើងវិញជាពិសេសអាជីវកម្មនៅផ្សាររ៉ុងក្លឿ។

សារព័ត៌មាន Khmer Times បានដកស្រង់សេចក្តីថ្លែងការណ៍មួយពីខាងភាគីកម្ពុជាដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំថា៖ “ ច្រកព្រំដែននឹងនៅតែបន្តបិទ ហើយមិនមានព័ត៌មានផ្លូវការណាមួយដើម្បីបញ្ជាក់ថា តើនឹងបើកឡើងវិញនៅពេលណាទេ” ។

ច្រកព្រំដែនរវាងកម្ពុជា-ថៃ មុនពេលបិទទ្វា<br>
ច្រកព្រំដែនរវាងកម្ពុជា-ថៃ មុនពេលបិទទ្វា

Klong Luk គឺជាប៉ុស្តិ៍ត្រួតពិនិត្យដ៏សំខាន់សម្រាប់ពាណិជ្ជកម្មដឹកជញ្ជូន និងទេសចរណ៍ជាមួយប្រទេសកម្ពុជា។ ការនាំចេញទំនិញរបស់ថៃមកភ្នំពេញភាគច្រើនឆ្លងកាត់តាមព្រំដែននៅទីនោះ៕

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T