នារីម្នាក់ ឃើញមុខសុនខរបស់ខ្លួននៅលើមេឃ បន្ទាប់ពីសុនខលាចាកលោកបាន១ម៉ោង

//s5.kh1.co/7c/7c006c0f7efdc6d50fd8839b2b560c972faa89a0.jpg
សង្គម

 ២៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សុនខមួយក្បាល មានឈ្មោះថា សាន់នី ជាប្រភេទពូជ Jack Russell អាយុ១៤ឆ្នាំ បានលាចាកលោកកាលពីថ្ងៃសៅរ៍ទី២០ ខែមិថុនាសប្ដាហ៍មុននេះ បន្ទាប់ទទួលរងនូវការប្រកាច់ ដោយសារជំងឺ។

បរទេស៖ សុនខមួយក្បាល មានឈ្មោះថា សាន់នី ជាប្រភេទពូជ Jack Russell អាយុ១៤ឆ្នាំ បានលាចាកលោកកាលពីថ្ងៃសៅរ៍ទី២០ ខែមិថុនាសប្ដាហ៍មុននេះ បន្ទាប់ទទួលរងនូវការប្រកាច់ ដោយសារជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការបាត់បង់សុនខជាទីស្រលាញ់នេះ បានធ្វើឲ្យនាង ឡឺដវ៉េរ អាយុ១៩ជាម្ចាស់ មានការសោកស្ដាយ និងឈឺចាប់យ៉ាងខ្លាំងផងដែរ។

រយៈពេល១ម៉ោងក្រោយមក នាង ឡឺដវ៉េរ បានចេញទៅខាងក្រៅផ្ទះ ដើម្បីសម្រួលអារម្មណ៍ និងងើយមើលទៅលើមេឃ ហើយនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញដុំពពកផ្ដុំគ្នា ដូចជារូងរាងផ្ទៃមុខសុនខរបស់នាង។

នាង ឡឺដវ៉េរ បានឲ្យដឹងដែរថា ពេលនោះ​ នាងបានប្រញាប់ប្រញាល់ទាញទូរសព្ទដៃចេញ និងផ្ដិតយករូបភាពទាំងស្រុង ដែលនាងបានឃើញ ហើយផ្ញើទៅកាន់ម្ដាយរបស់នាង។ សូម្បីតែម្ដាយរបស់នាង ក៏មានការភ្ញាក់ផ្អើល និងគិតថាដូចសុនខពិតៗដែរ។

នាង ឡឺដវ៉េរ បានបន្ដទៀតថា សុនខ សាន់នី បានរស់នៅជាមួយនាងតាំងពី១៣ឆ្នាំមុនមកម៉្លេះ ហើយក្រោយពីបានឃើញផ្ទៃមុខរបស់សុនខនៅលើមេឃរួចមក នាងមានអារម្មណ៍ថាកក់ក្ដៅ និងធូរស្បើយខ្លះៗផងដែរ។

យ៉ាងណាមិញ បើយោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សអាចមើលឃើញវត្ថុ ឬអ្វីម៉្យាងក្នុងពពក ដោយសារតែខួរក្បាលរបស់គេ ចាប់យករូបភាពដោយចៃដន្យប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង ឡឺដវ៉េរ និងសុនខ សាន់នី កាលនៅមានជីវិត
នាង ឡឺដវ៉េរ និងសុនខ សាន់នី កាលនៅមានជីវិត
សុនខ សាន់នី កាលនៅមានជីវិត
សុនខ សាន់នី កាលនៅមានជីវិត
រូបភាពនៃដុំពពក ដែលបង្ហាញពីផ្ទៃមុខរបស់សុនខ សាន់នី
រូបភាពនៃដុំពពក ដែលបង្ហាញពីផ្ទៃមុខរបស់សុនខ សាន់នី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T