កូវីដ១៩៖ នាយក​រដ្ឋ​មន្ត្រី​ជំរុញ​អាជ្ញាធរ​​ឲ្យ​​ប្រញាប់​​បញ្ជូន​របាយ​​ការណ៍​​​បច្ចុប្បន្ន​ភាព​​ជន​ក្រី​ក្រ​​ពិត​​ប្រាកដ​​

//s5.kh1.co/86/869e947be5c73f5166444f11bdead81e33f2858e.jpg
សង្គម

 ២៥-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្មីៗបានជំរុញអោយក្រសួងផែនការសហការជាមួយអាជ្ញាធរខេត្តនីមួយៗ ដើម្បីប្រញាប់​បញ្ជូនរបាយការណ៍បច្ចុប្បន្នភាពអំពីជនក្រីក្រពិតប្រាកដមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្មីៗបានជំរុញអោយក្រសួងផែនការសហការជាមួយអាជ្ញាធរខេត្តនីមួយៗ ដើម្បីប្រញាប់បញ្ជូនរបាយការណ៍បច្ចុប្បន្នភាពអំពីជនក្រីក្រពិតប្រាកដមកកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំសាច់ប្រាក់ឧបត្ថម្ភជូនដល់ពួកគាត់ជាបន្តបន្ទាប់ថែមទៀត។ តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាល​នឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ។ នេះជាការផ្សាយផ្លូវការពីរាជរដ្ឋាភិបាលនៅថ្ងៃ ២៤​ មិថុនាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចបន្ថែមថា ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍ និងដើម្បីឆ្លើយតបទៅនឹងភាព​ខុសគ្នា​នៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែ​នីមួយៗតាមរយៈធនាគារឯកទេសវីង (Wing) ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

រូបភាពពីនាយករដ្ឋមន្ត្រី
រូបភាពពីនាយករដ្ឋមន្ត្រី

បើតាមទិន្នន័យពីរដ្ឋាភិបាល បច្ចុប្បន្នគ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារ) ក្នុងមួយខែៗ​សម្រាប់បើកផ្តល់ជូន ។

សម្តេច ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងគោលដៅធានាឱ្យពួកគាត់ទទួលបានស្របតាមលក្ខខណ្ឌ​វិនិច្ឆ័យ​ជាធរ​មាន​នូវ​ជំនួយសង្គមនាពេលនេះ។

ជាការកត់សម្គាល់ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាវិធានការជំនួយសង្គម​របស់​រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុកដាក់បន្ថែម​ចំពោះ​កុមារអាយុក្រោម ៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍​នៅក្នុងគ្រួសារក្រីក្រទាំងនោះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T