បើដឹង អាយុសង្សារក្មេង របស់លោកតា Patrick Tse ចង់គាំង

//s5.kh1.co/61/61939721cdc9b4f75e4c7b8289dc1687d5e53054.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងចាស់វស្សាPatrick Tse មានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតម្នាក់ដែលអាយុត្រឹមតែ៣៣ឆ្នាំប៉ុណ្ណោះ ស្របពេលគាត់មានអាយុដល់ទៅ៨៣ឆ្នាំ។

ចិន៖ Patrick Tse គឺជាតារាសម្តែងជើងចាស់វស្សារបស់ចិនតៃវ៉ាន់មួយរូបដែលធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ដោយទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសចំណាស់រូបនេះ ធ្លាប់បានចូលរួមសម្តែងភាពយន្តល្បីៗដូចជា The Shell Game​និង Shaolin Soccer ជាដើម​ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គាត់ មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈ តារាប្រុសរូបអាយុ៨៣ឆ្នាំរូបនេះ បានសាងគ្រួសារដល់កក់ក្តៅមួយផងដែរប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានលែងលះប្រពន្ធដល់ទៅពីរនាក់។

ដោយឡែកក្នុងពេលបច្ចុប្បន្ន ក្រោយពីលែងលះប្រពន្ធពីរនាក់និង បន្សល់ទុកកូនប្រុសម្នាក់នឹង ស្រីម្នាក់ តារាប្រុសរូបនេះក៏មានទំនាក់ទំនងស្នេហា ជាមួយស្រីស្អាតម្នាក់ដែលអាយុត្រឹមតែ៣៣ឆ្នាំប៉ុណ្ណោះ ស្របពេលគាត់មានអាយុដល់ទៅ៨៣ឆ្នាំ ដែលអាយុពួកគេទាំងពីរខុសគ្នាដូចមេឃនឹងដី ពោលគឺដូចកូននឹងឪពុកអញ្ចឹង ដោយពួកគេទាំងពីរនាក់តែងតែបណ្តើរគ្នានិង ឱបរឹតគ្នានៅតាមទីសាធារណៈ ដោយមិនខ្វល់ពីក្រសែភ្នែកមហាជនបន្តិចសោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ Patrick Tse បានបដិសេធមិនព្រមរៀបការជាមួយមិត្តស្រីរបស់គាត់ Cocoឡើយ ដោយត្រឹមតែទាក់គ្នាដូចជាសង្សារតែប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Patrick Tseនៅក្នុងរឿង Shaolin Soccer
Patrick Tseនៅក្នុងរឿង Shaolin Soccer
Patrick Tse
Patrick Tse
Patrick Tse
Patrick Tse
Nicholas Tse(កូនប្រុស)
Nicholas Tse(កូនប្រុស)
Jennifer Tse (កូនស្រី)
Jennifer Tse (កូនស្រី)
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Patrick Tseនិង សង្សារ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T