ស្ទើរតែច្រឡំគ្នា ពេល Gwang តែងខ្លួនដូច Lisa បែបនេះ

//s5.kh1.co/3a/3ae42609b3e67ff4505b3f854cdae6b751fee7d5.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាន់តែប្លែកពេល Gwang Wanpiya ផ្លាស់ប្ដូរស្ទាយ៍ថ្មី មកតែងខ្លួនឲ្យដូច Lisa ក្រុម Black Pink បែបនេះទៅ ជាពិសេស មើលទៅស្រដៀង Lisa ខ្លាំង។

ថៃ៖ បន្ទាប់ពី Gwang Wanpiya បានបញ្ចប់ការប្រកួត ក្នុងកម្មវិធី The Face Thailand រដូវកាលទី ២ កាលពីប៉ុន្មានឆ្នាំមុនរួចមក នាងកាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈថៃ និងមានភាពមមាញឹកជាមួយការងារច្រើនជាមុន មិនថា ផ្នែកសម្ដែង ឬ ដើរម៉ូតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន Gwang កាន់តែទទួលបានប្រជាប្រិយភាព ហើយតារាស្រីរូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើនាងជាខ្លាំង។ ដោយនាងចូលចិត្តបង្ហោះរូបភាពជាមួយស្ទាយ៍ស៊ិចស៊ីបង្អួតរាងយ៉ាងស្រឡូនគួរឲ្យទាក់ទាញ។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រីរូបនេះ កាន់តែមានរូបសម្ផស្សស្អាតប្លែកជាងមុន គួរឲ្យចាប់អារម្មណ៍។

ដោយឡែក ថ្មីៗនេះ Gwang កាន់តែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនប្លែកភ្នែកស្ទើរតែគ្រប់គ្នា ដោយនាងបានផាត់មុខ និងតុបតែងខ្លួនដូច Lisa ក្រុម Black Pink ទៀតផង។ ហើយរូបភាព ដែលនាងទើបតែបង្ហោះ ឃើញថា នាងពិតជាស្រដៀងជាមួយ Lisa ស្ទើរតែទាំងស្រុង ខណៈពេលលេងស្ទីលបែបនេះទៅ។ មិនថា ម៉ូតសក់ រូបសម្រស់ និង កាយវិការនោះទេ មើលទៅនាងពិតជាប្លែកខ្លាំងតែម្ដង ពេលផ្លាស់ប្ដូរស្ទាយ៍បែបនេះទៅ។

បន្ទាប់ពីតារាស្រីល្បីរូបនេះ តុបតែងមុខឲ្យដូច Lisa រួចមក មានហ្វេនៗជាច្រើន បានពោលបាក្យសរសើរពីរូបសម្រស់នាងគ្រប់គ្នាតែម្ដង ជាពិសេស នាងក៏ជាអ្នកផាត់មុខដោយខ្លួនឯងផ្ទាល់ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya
Gwang Wanpiya និង Lis ក្រុម Black Pink
Gwang Wanpiya និង Lis ក្រុម Black Pink
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T