ឥណ្ឌាស្នើសុំឱ្យរុស្ស៊ី ប្រញាប់បញ្ជូនប្រព័ន្ធការពារមីស៊ីល ក្រោយមានការប៉ះទង្គិចជាមួយចិន

//s5.kh1.co/45/456a0e93bcd08f6d277c1747af7a3670238dedda.jpg
សង្គម

 ២៤-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌាជម្រុញរុស្ស៊ីឱ្យបញ្ជួនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មកឱ្យខ្លួនមុនឆ្នាំ ២០២១

ញូដេលី៖ ​ឥណ្ឌាកំពុងជំរុញ​​ប្រទេសរុស្ស៊ីឱ្យ​ពន្លឿនការបញ្ជួនប្រព័ន្ធការពារមីស៊ីល S-400 មកឱ្យខ្លួន ​​​បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌានិងចិន នៅតាមបណ្តាយព្រំដែនជម្លោះ ដែលបណ្តាលឱ្យ​ទាហានភាគី​ឥណ្ឌាយ៉ាងហោចណាស់ ២០ នាក់ ត្រូវស្លាប់បាត់បង់ជីវិត ​និងជាច្រើននាក់​ទៀតរងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាហានឥណ្ឌាកំពុងឈរជើងតាមព្រំដែន
ទាហានឥណ្ឌាកំពុងឈរជើងតាមព្រំដែន

ការស្នើសុំ​ឱ្យរុស្ស៊ីបញ្ជូនប្រព័ន្ធខែលការពារមីស៊ីល ក៏ដូចជាយន្តហោះចម្បាំងមុន​ឆ្នាំ​ ២០២១ ខាងមុខនេះ ត្រូវបានធ្វើឡើង​ខណៈពេលរដ្ឋមន្រ្តីការបរទេសចិន និងឥណ្ឌាបានជួបប្រឈមមុខគ្នា កាលពីថ្ងៃអង្គារកន្លងទៅ ដើម្បីបើកកិច្ចចរចារមួយក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ដែលកំពុងកើតមានខ្លាំងឡើងៗ រវាងប្រទេសទាំងពីរ។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី

គួរជម្រាបផងដែរថា ឥណ្ឌាបានចុះកិច្ចព្រមព្រៀងទំហំជាង ៥ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 រួមទាំងយន្តហោះចម្បាំង Su-30Mki និង MiG-29 ដែលផលិត​ដោយប្រទេសរុស្ស៊ី។ ប៉ុន្តែទោះបីជាយ៉ាងក្តី សហរដ្ឋអាមេរិកបានធ្វើការព្រមានឥណ្ឌាប្រឆាំងនឹងការទិញប្រព័ន្ធមីស៊ីល S-400 ដោយលើកហេតុផលថា ការចុះកិច្ចព្រមព្រៀងទិញអាវុធពីប្រទេសរុស្ស៊ីនេះ នឹងធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ចំណងមិត្តភាពការពារជាតិ រវាងរដ្ឋធានីវ៉ាស៊ីនតោន និង ញូដេលី៕

ទាហានឥណ្ឌា២០នាក់ បានស្លាប់បាត់ជីវិត 
ទាហានឥណ្ឌា២០នាក់ បានស្លាប់បាត់ជីវិត 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T