ធ្លាប់ធ្វើការឲ្យក្រុមហ៊ុន Google ឥឡូវឆ្អឹងអណ្ដែត ក្លាយជាមហាសេដ្ឋីលំដាប់ទី២ ក្នុងប្រទេសចិន

//s5.kh1.co/a8/a86b6605fea95feb23b56b61dd26b7023d5bfa9b.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុននេះទទួលបានការពេញនិយម ជាពិសេសនៅក្នុងប្រទេសចិន ក្នុងកំឡុងពេលជំងឺរាតត្បាតសកលកូវីដ-១៩។

ចិន៖ អតីតបុគ្គលិករបស់ក្រុមហ៊ុន Google ត្រូវបានចាត់ថ្នាក់ ជាអ្នកមានបំផុតទី២ នៅក្នុងប្រទេសចិន បន្ទាប់ពីការកើនឡើងនៃការលក់ដូរ នៅក្នុងអាជីវកម្មជំនួញអេឡិចត្រូនិចរបស់គាត់ គឺក្រុមហ៊ុន Pinduoduo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនាវដ្ដី Forbes កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោក Colin Huang មានទឹកប្រាក់ចំនួន ៤៥.៤ប៊ីលានដុល្លារ នាំមុខក្រុមហ៊ុន Alibaba របស់លោក Jack Ma ប៉ុន្តែនៅពីក្រោយក្រុមហ៊ុន Tencent របស់លោក Pony Ma។ លោក Huang ធ្លាប់ធ្វើជាអ្នកហាត់ការនៅក្រុមហ៊ុន Microsoft ហើយបន្ទាប់មក លោកបានចំណាយពេល៣ឆ្នាំ ធ្វើជាវិស្វករនៅក្រុមហ៊ុន Google។

លោក Colin Huang (ពាក់អាវខ្មៅ)
លោក Colin Huang (ពាក់អាវខ្មៅ)

នៅក្នុងឆ្នាំ២០១៥ លោក Huang បានបង្កើតក្រុមហ៊ុន Pinduoduo។ ហើយក្រុមហ៊ុននេះទទួលបានការពេញនិយម ជាពិសេសនៅក្នុងប្រទេសចិន ក្នុងកំឡុងពេលជំងឺរាតត្បាតសកលកូវីដ-១៩ ដោយមានការបញ្ជាទិញទំនិញកើនឡើងពី ៥០លានទៅជិត៦៥លាន ក្នុងមួយថ្ងៃ។

កម្មវិធីទិញទំនិញ Pinduoduo
កម្មវិធីទិញទំនិញ Pinduoduo

លក្ខណៈពិសេសនៃមុខងារថ្មីរបស់វា គឺការទិញជាក្រុម ដែលអតិថិជនរួមគ្នាទិញរបស់របរជាច្រើន នៅក្នុងតម្លៃទាប។ អតិថិជនក៏អាចចូលរួមលេងហ្គេម នៅលើគេហទំព័រ ហើយខ្លះអាចឈ្នះរង្វាន់ ដោយឥតគិតថ្លៃ។ លោក Huang នៅតែមានឱកាស ដើម្បីចាប់យកតំណែង ជាមហាសេដ្ឋីផ្នែកបច្ចេកវិទ្យា ដែលមានជាងគេនៅលើពិភពលោក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T