គ្រាន់តែចំហាយក្លិនផ្លែទុរេនសោះ ធ្វើឲ្យមនុស្ស៦នាក់ដេកពេទ្យ និងផ្អើលអស់ពេញប៉ុស្ដិ៍ប្រៃសណីយ៍មួយនៅអាល្លឺម៉ង

//s5.kh1.co/ec/ec5f85323c2d90f73bcd2eb6eb0fa65da14bf447.jpg
សង្គម

 ២៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សចំនួន៦នាក់នៅប៉ុស្ដិ៍ប្រៃសណីយ៍មួយកន្លែង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីធំុក្លិនផ្លែទុរេន។

អាល្លឺម៉ង៖ កាលពីថ្ងៃសៅរ៍ទី២០ ខែមិថុនាសប្ដាហ៍មុននេះ មានមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីធំុក្លិនផ្លែទុរេន។ ហេតុការណ៍នេះ បានកើតឡើងនៅប៉ុស្ដិ៍ប្រៃសណីយ៍មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីប្រជុំជន Schweinfurt ប្រទេសអាល្លឺម៉ង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមប៉ូលិស និងសេវាសង្គ្រោះបន្ទាន់ រួមទាំងផ្នែកពន្លត់អគ្គិភ័យ ត្រូវបានគេរាយការណ៍ឲ្យទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបុគ្គលិកធំុក្លិនចម្លែកចេញពីថង់កញ្ចប់មួយ ហើយពួកគេទាំងប្រមាណ៦០នាក់ បាននាំគ្នារត់ចាកចេញពីអគារយ៉ាងប្រញាប់ប្រញាល់។

ក្រោយពីប៉ូលិស បានធ្វើការពិនិត្យថង់កញ្ចប់នោះរួចមក បានបង្ហាញឲ្យឃើញថា វាមិនមែនជាគ្រាប់បែកឧស្ម័នឡើយ តែវាគឺជាផ្លែទុរេនចំនួន៤ ដែលផ្ញើមកពីប្រទេសថៃ ដោយបុរសវ័យ៥០ឆ្នាំម្នាក់។

យ៉ាងណាមិញ ជាចុងក្រោយ ផ្លែទុរេនទាំង៤ ក៏ត្រូវបានដឹកជញ្ជូនទៅឲ្យអ្នកដែលត្រូវទទួលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T