សត្វក៏ចេះខូចចិត្តដែរ! ព្រោះទង្វើឃោរឃៅរបស់មនុស្សមួយក្រុមធ្វើឲ្យ មេក្ងានមួយក្បាលស្លាប់យ៉ាងគួរឲ្យអាណិត

//s5.kh1.co/ea/ea0df57720b9d0f0da4af04d0f819c9701701dda.jpg
សង្គម

 ២៣-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានមេក្ងានមួយក្បាលបានបាត់បង់ជីវិត ដោយសារតែខូចចិត្ត ក្រោយពីមានមនុស្សមួយក្រុមបានយកដុំថ្មដំទៅលើស៊ុតទាំងអស់ពាក់កណ្តាល គឺ៣គ្រាប់ខ្ទេចនឹង៣គ្រាប់មានការខូចរូបរាងខ្លះ។

បរទេស៖ យោងតាមសារព័ត៍មានបរទេសមួយ បានផ្សាយថា មានមេក្ងានមួយក្បាល បានបាត់បង់ជីវិត ដោយសារតែខូចចិត្ត ក្រោយពីមានមនុស្សមួយក្រុម បានយកដុំថ្មដំទៅលើ ស៊ុតទាំងអស់របស់នាង ធ្វើឲ្យស៊ុតទាំងនោះបែកខ្ទេចខ្ទី អស់ពាក់កណ្តាល គឺ៣គ្រាប់ខ្ទេចនិង ៣គ្រាប់មានការខូចរូបរាងខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ មានអ្នកប្រទះឃើញក្មេងប្រុសមួយក្រុម បានយកដុំថ្ម យកទៅដំពីលើស៊ុតក្ងានទាំងនោះ៣ ក្នុងចំណោម៦គ្រាប់ ដោយក្រោយពី បានយកដុំថ្មមកវាយបំបែកស៊ុតលេងរួចហើយ ពួកក្មេងប្រុសៗទាំងនោះក៏បានចេញវិញភ្លាមផងដែរ។ មួយអាទិត្យក្រោយមក គេបានឃើញមេក្ងានញីមួយក្បាលនោះ ដេកស្លាប់ក្នុងសម្បុកចោលកូនទាំងបី ដែលកំពុងនៅក្នុងស៊ុត។

ក្រោយពីក្ងានញីមួយ បានបាត់បង់ជីវិតរួចមក ក៏យើងសង្កេតឃើញថា មានមហាជនជាច្រើននាក់ បានសម្តែងក្តីអាណិតអាសូរនិង ក្តៅក្រហាយដល់ក្មេងមួយក្រុមនោះ ដែលបានប្រព្រឹត្តអំពើអាក្រក់សាហាវបែបនេះ និងមានអ្នកខ្លះបានស្នើរសុំឲ្យអាជ្ញាធរដែនដី ចាត់វិធានការដល់ក្មេងៗទាំងនោះ ផងដែរ។

គួរបញ្ជាក់ដែរថា អ្នកជំនាញផ្នែកចិត្តវិទ្យាទៅលើសត្វ បាននិយាយថា សត្វក៏មានវិចារណញ្ញាណ​ឬ បេះដូងដូចមនុស្សដែរ គ្រាន់តែវានៅមានកម្រិត នេះមិនមែនជាលើកដំបូងឡើង ដែលសត្វស្លាប់ដោយ ខូចចិត្តឬ ការឈឺចាប់នោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
ក្ងានមកមើលស៊ុតខ្លួន ក្រោយពីក្មេងៗវាយកម្ទេច
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T