ទីបំផុត! Apple ព្រមឲ្យ iPhone ដាក់បន្ថែម Widgets នៅលើ Home Screen ដូចគេដែរហើយ

//s5.kh1.co/4a/4a0e0a7cf158975069d3c9895fc4f0c183cc928f.png
បច្ចេកវិទ្យា

 ២៣-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្វីដែលអ្នកប្រើប្រាស់ iOS បានស្នើសុំអស់រយៈពេលជាច្រើនឆ្នាំ ហាក់ដូចជាកំពុងក្លាយជាការពិត គឺ Widgets នៅលើ Home Screen។

បរទេស៖ អស់រយៈពេល១៣ឆ្នាំមកហើយ អេក្រង់ដើមរបស់ទូរសព្ទ iPhone គឺជាក្រឡាចត្រង្គសម្រាប់ដាក់តែកម្មវិធី។ ទីបំផុត មានការផ្លាស់ប្ដូរនៅឆ្នាំនេះ ខណៈដែលក្រុមហ៊ុន Apple កំពុងដាក់បន្ថែមវិធីថ្មី សម្រាប់មើលមាតិកាផ្សេងៗ និងធ្វើឲ្យផ្ទៃអេក្រង់ដើមកាន់តែមានប្រយោជន៍ជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលអ្នកប្រើប្រាស់ iOS បានស្នើសុំអស់រយៈពេលជាច្រើនឆ្នាំ ហាក់ដូចជាកំពុងក្លាយជាការពិត គឺ Widgets នៅលើ Home Screen។ ឥឡូវនេះ ប្រព័ន្ធប្រតិបត្តិការ iOS 14 នឹងអនុញ្ញាតឲ្យអ្នកដាក់ Widgets នៅគ្រប់កន្លែងដែលអ្នកចង់បាន។ វាជាការផ្លាស់ប្ដូរដែលគេត្រូវការច្រើន និងយ៉ាងហោចណាស់វាជាការវិវឌ្ឍដ៏ធំមួយ។

Widgets នៅតែចាប់ផ្ដើម ពីខាងឆ្វេងអេក្រង់ដើម ប៉ុន្តែនៅទីនោះ ពួកយើងអាចប៉ះហើយអូសវា ទៅកាន់អេក្រង់ដើមរបស់ពួកយើង។ Widgets មានទំហំជាច្រើន ដូច្នេះពួកយើងអាចកំណត់មាតិកា ដើម្បីឲ្យសាកសមនៅលើអេក្រង់ យ៉ាងត្រឹមត្រូវ។ បន្ថែមពីនេះ វាមានមុខងារមួយហៅថា “smart stack” ដែលអនុញ្ញាតឲ្យយើង ដាក់ Widgets ជាច្រើននៅកន្លែងតែមួយ ដែលវាងាយស្រួលសម្រាប់ឲ្យយើង អូសមើលមាតិកាផ្សេងទៀត បានយ៉ាងឆាប់រហ័ស៕

https://s5.kh1.co/__image/w=650,h=366,q=100/fd/fd3c08c703c60ee564c8e7da547bb0ab86dc2f27.jpeg
https://s5.kh1.co/__image/w=650,h=881,q=100/ac/ac19e7cf3e6f59bed19c2a2196ede6889bb6e715.jpg
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T