របកគំហើញថ្មីបានបង្ហាញថា ភពស្រដៀងផែនដីនិងពិភពមហាសមុទ្រ អាចនឹងនៅពាសពេញ ក្នុងកាឡាក់ស៊ីមីលគីវ៉េ

//s5.kh1.co/0b/0b19c3ff6429df963faa234dc8c7ad8ac4c3541f.png
បច្ចេកវិទ្យា

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការរកឃើញភពដែលមានលក្ខណៈស្រដៀងនឹងផែនដីនិងពិភពមហាសមុទ្រ របស់ប្រព័ន្ធព្រះអាទិត្យ នៅពាសពេញកាឡាក់ស៊ីមីលគីវ៉េ។

បរទេស៖ នៅខាងក្រៅភពផែនដី ពិភពមហាសមុទ្រនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង កំពុងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាកក្រុមតារាវិទូ ដែលថាវាជាចំណុចស្នូលនៃជីវិត។ ការប៉ាន់ស្មាននិងការគណនាថ្មីៗបានបង្ហាញថា មានភពស្រដៀងផែនដីនិងពិភពមហាសមុទ្រជាច្រើន ស្ថិតនៅក្នុងកាឡាក់ស៊ីរបស់យើង ជាងការគិតពីមុន នេះបើយោងតាមការស្រាវជ្រាវថ្មី ដែលបានចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ ផែនដីរបស់យើងមានលក្ខណៈពិសេស ដែលអាចទ្រទ្រង់ជីវិត នៅក្នុងចក្រវាលនេះ។ ប៉ុន្តែនាពេលអនាគត បេសកកម្មរបស់អង្គការណាសាត្រូវបានគេកំណត់គោលដៅ សម្រាប់ការធ្វើដំណើរទៅកាន់ពិភពមហាសមុទ្រ ដូចជាព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ ដើម្បីចង់ដឹង ថាតើជីវិតអាចកើតមាននៅក្នុងមហាសមុទ្រ ដែលស្ថិតនៅក្រោមសម្បកទឹកកកដែរឬទេ។

ព្រះចន្ទ Europa របស់ភពព្រហស្បតិ៍
ព្រះចន្ទ Europa របស់ភពព្រហស្បតិ៍

ចុះប្រសិនបើប្រព័ន្ធព្រះអាទិត្យមិនមែនជាមជ្ឈមណ្ឌលតែមួយគត់ សម្រាប់ភពទាំងអស់នេះ? ក្រុមតារាវិទូបានរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យជាង៤,០០០ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយពួកវាខ្លះមានទំហំប្រហាក់ប្រហែល នឹងផែនដីរបស់យើងដែរ។

ភពដែលមានលក្ខណៈស្រដៀងនឹងផែនដី
ភពដែលមានលក្ខណៈស្រដៀងនឹងផែនដី

ការរកឃើញភពដែលមានលក្ខណៈស្រដៀងនឹងផែនដីនិងពិភពមហាសមុទ្រ ស្រដៀងប្រព័ន្ធព្រះអាទិត្យ គឺនៅពាសពេញកាឡាក់ស៊ីមីលគីវ៉េ និងអាចធ្វើឲ្យពួកវាក្លាយជាគោលដៅ សម្រាប់តេឡេទស្សន៍នាពេលអនាគត ដូចជាតេឡេទស្សន៍ James Webb Space Telescope របស់អង្គការណាសា ដែលនឹងត្រូវដំណើរការ ក្នុងឆ្នាំ២០២១។ តេឡេទស្សន៍នេះអាចកំណត់លក្ខណៈ របស់ភពក្រៅប្រព័ន្ធព្រះអាទិត្យ តាមរយៈបរិយាកាសរបស់ពួកវា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T