ស្រលាញ់គ្នាបាន៨ឆ្នាំ ស៊ុក សុភា និយាយបែបនេះ មកកាន់ប្រពន្ធខ្លួន

//s5.kh1.co/59/59d487845370505167f5e15ed3cd08e16fad4270.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ន ជីវិតគ្រួសាររបស់ អតីតតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព​ លោក ស៊ុក សុភា កាន់តែមានសុភមង្គល បន្ទាប់ពីប្រើជីវិតជាប្ដីប្រពន្ធនឹងអស់រយៈពេល ៨ ឆ្នាំមកនេះ ម៉្យាងវិញទៀត ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ លោកថែមទាំងបង្ហោះសារដ៏មានអត្ថន័យ បង្ហាញពីអារម្មណ៏ចំពោះភរិយាខ្លួន យ៉ាងផ្អែមល្ហែមទៀតផង។

អូស្រ្តាលី៖ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈ តែ អតីតតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ស៊ុក សុភា នៅតែមានការនឹករលឹកពីហ្វេនៗជាច្រើន ចំពោះសមត្ថភាពដ៏ល្អ បន្ទាប់ពីទៅកសាងជីវិតគ្រួសារនៅលើទឹកដីប្រទេសអូស្រ្តាលី ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលជីវិតឯកជនរបស់លោកវិញ ឃើញថា​ អតីតតារាសម្ដែងរូបនេះ តែងតែបង្ហាញពីសកម្មភាពក្នុងក្រុមគ្រួសារយ៉ាងកក់ក្ដៅ បន្ទាប់ពីបានរៀបការអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស ថែមទាំងបង្ហាញរូបភាពស្វីតៗជាមួយនឹងភរិយាខ្លួន លេងឲ្យហ្វេនៗកាន់តែលួចច្រណែន ពីភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយគូនេះទៀតផង។

លើសពីនេះទៅទៀត ថ្មីៗនេះ លោក ស៊ុក សុភា កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងឡើង បន្ទាប់ពីបានបង្ហោះសារដ៏មានអត្ថន័យមួយ នៅលើបណ្ដាញសង្គមហ៊្វេសប៊ុក ដែលបានរៀបរាប់ពីជីវិតប្ដីប្រពន្ធរបស់លោក និងភរិយា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ ផងដែរ។ ក្នុងនោះដែរ លោកបាននិយាយថា៖ 

អនុស្សាវរីយ៍ជាច្រើន ដែលពួកយើងបានសាងរួមគ្នា​ រយះពេលជិត ១០ ឆ្នាំកន្លងមកនេះ​ វាគឺជាឆាកជីវិតពិត​ៗ ដែលពួកយើងបានឆ្លងកាត់យ៉ាងស្វិតស្វាញ​រហូតមកដល់សព្វថ្ងៃនេះ​ ហើយបងនៅសង្ឃឹមថា ពួកយើងនឹងកាន់ដៃគ្នាបែបនេះជាមួយគ្នារៀងរហូតដល់ចាស់កោងខ្នងអរគុណគ្រប់យ៉ាងដែលអូនបានធ្វើអ្វីដែលល្អៗមកលើបង​
អរគុណនូវក្តីអាណិតស្រលាញ់រយះពេល ៨ ឆ្នាំនេះ​
អរគុណនូវការគោរព​ ស្រលាញ់​ បារម្ភណ៍ ការយោគយល់​ ការអាធ្យាស្រ័យ​ និងយល់ពីផ្លូវចិត្តរបស់បង​ ។
រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍​ ៨ ឆ្នាំ​ អាអូនសម្លាញ់ចិត្តប្ដី​ ជាចុងក្រោយបងចង់​បញ្ជាក់​អូនថា​ ជាតិនេះបងស្រលាញ់តែអូនម្នាក់ (២២/០៦/២០១២ - ២២/០៦/២០២០)

ស៊ុក សុភា

យ៉ាងណាមិញ ក្រោយពេលដែលបានឃើញសារបង្ហោះដ៏ផ្អែមល្ហែម ព្រមទាំងមានអត្ថន័យ ក្នុងជីវិតគ្រួសាររបស់លោកមក បណ្ដាហ្វេនៗជាច្រើន បានចូលមកអបអរចំពោះ ក្ដីសុខដែលមានក្នុងគ្រួសាររបស់លោករយៈពេល ៨ ឆ្នាំមកនេះ និងជូនពរឲ្យលោកព្រមទាំងភរិយា កាន់តែមានសុភមង្គលរហូតទៅ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
ស៊ុក សុភា និង ភរិយា
សារបង្ហោះរបស់ ស៊ុក សុភា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ
សារបង្ហោះរបស់ ស៊ុក សុភា ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ
ស៊ុក សុភា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T