កត្តានេះហើយ ទើបយុវវ័យឥឡូវ ប្រឈមនឹងជំងឺបាក់ទឹកចិត្តខ្ពស់!

//s5.kh1.co/7f/7fcbf7137cadd41b631e9034ad5adbee61477db0.jpg
នារី

 ២២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជំងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​សាហាវ​លាក់​មុខ​មួយ​ក្នុង​សម័យ​នេះ ដែល​មនុស្ស​គ្រប់​វ័យ​អាច​ជួប​ប្រទះ។

ជំងឺ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​សាហាវ​លាក់​មុខ​មួយ​ក្នុង​សម័យ​នេះ ដែល​មនុស្ស​គ្រប់​វ័យ​អាច​ជួប​ប្រទះ។ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise ថា តាម​ការ​សង្កេត​ឃើញ​ឥឡូវ​នេះ យុវវ័យ​ក្មេងៗ​ភាគ​ច្រើន​ដែល​ទទួល​រង​សម្ពាធ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត គឺ​មួយ​ផ្នែក​ធំ​កើត​ឡើង​ដោយ​សារ​កត្តាសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកថា ជា​ធម្មតាមាន​រឿង​រ៉ាវ​ច្រើន​ណាស់​អាច​កើត​ឡើង​ក្នុងសង្គម ហើយ​យុវវ័យ​ភាគ​ច្រើន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​ទាក់​ទង​នឹង៖

– វិបត្តិគ្រួសារ
– វិបត្តិសេដុ្ឋកិច្ច
– ការបរាជ័យរឿងអីមួយ។

ជា​ពិសេសយុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា៖

“យុវភាព​ខ្លះ​អត់​ចេះ​ប្រាស្រ័យ​តាម​សង្គម ឬ​ទើប​ចាប់​ផ្ដើម​មាន​បទ​ពិសោធន៍​ថ្មីៗ​ក្នុង​សង្គម ព្រោះ​នៅ​ក្នុង​សង្គម​យើង​មិន​អាច​ជួប​ប្រទះ​តែ​រឿង​សប្បាយ​ៗ ឬ​រឿង​ដែល​យើង​ចង់​​បាន​តាម​ចិត្ត​ទេ វា​តែង​តែ​ជួប​បញ្ហា។ កត្តា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​យុវវ័យ​ខ្លះ​ពិបាក​ទទួល​យក និង​មិន​ដឹង​ថា​គួរ​ដោះ​ស្រាយ​បញ្ហា​តាម​វិធី​ណា​ទើប​ល្អ ក៏​បណ្តាល​ឲ្យ​ឈាន​ទៅ​ដល់​ការ​គិត​ខ្លី​ក៏​ថា​បាន”។

ប្រសាសន៍របស់​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា

លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មិន​មែន​ត្រឹម​តែ​យុវវ័យ​ប៉ុណ្ណោះ​ទេ​ដែល​ប្រឈម​នឹង​ជំងឺ​លាក់​មុខ​នេះ សូម្បី​តែ​មនុស្ស​ចាស់ ឬ​កុមារៗ ក៏​អាច​កើត​មាន​ដែរ គ្រាន់តែយុវវ័យ​គឺ​ប្រឈម​នៅ​ជំងឺ​នេះ​ខ្លាំង​ជាង​វ័យ​ផ្សេងៗ​ទៀត។ ដូចនេះ ដើម្បីជួយទៅដល់អ្នកជំងឺនៅ​ក្នុង​ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន ត្រូវស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញាដែលអ្នកជំងឺបង្ហាញចេញមក ហើយត្រូវយកចិត្តទុកដាក់ជាមួយឲ្យបានល្អ ដើម្បីបង្ការរឿងអាក្រក់កើតឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T