អ្នកមានថ្ងៃកំណើតទាំង៤នេះ អនាគតនឹងរកស៊ីមានបាន និងមានសេចក្តីសុខពេញមួយជីវិត ក្រោយឆ្លងកាត់ការលំបាក!

//s5.kh1.co/14/14e88090967d8609fb5428bfc29c64711100a626.jpg
យល់ដឹង

 ២០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកដែលកើតចំថ្ងៃទាំង៤នេះ ជីវិតក្នុងថ្ងៃអនាគតនឹងជួបតែភាពរុងរឿង រកស៊ីមានបាន ព្រមទាំងមានសេចក្តីសុខពេញមួយជីវិត។

ប្រសិនបើនិយាយពីរឿងជោគវាសនា គ្រប់គ្នាក៏តែងតែសង្ឃឹមថា ខ្លួននឹងបានជួបតែរឿងល្អៗ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ប៉ុន្តែគ្រប់គ្នាមិនមែនសុទ្ធតែអាចមានជោគវាសនាល្អឡើយ បើគ្មានការខិតខំប្រឹងប្រែងចេញពីខ្លួនឯងមកគួបផ្សំជាមួយផងនោះ។ មានអ្នកខ្លះស្ទើពេញមួយជីវិតជួបតែរឿងទុក្ខសោកមិនចេះឈប់ឈរ ទម្រាំបានទទួលជោគជ័យក្នុងជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្នកដែលកើតចំថ្ងៃទាំង៤នេះ ជីវិតក្នុងថ្ងៃអនាគតនឹងជួបតែភាពរុងរឿង រកស៊ីមានបាន ព្រមទាំងមានសេចក្តីសុខពេញមួយជីវិត បន្ទាប់ពីឆ្លងកាត់ការលំបាកនានា ដូចពាក្យចាស់លោកពោលថា «ក្រោយភ្លៀងមេឃស្រឡះ»

រូបតំណាង
រូបតំណាង

តោះចង់ដឹងថា អ្នកកើតចំថ្ងៃណាខ្លះនោះមកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) អ្នកកើតថ្ងៃពុធ៖ សម្រាប់មនុស្សកើតនៅថ្ងៃពុធអាចនិយាយបានថា កាលពីមុនជីវិតជួបប្រទះនឹងលំបាកខ្លាំងណាស់ ជាពិសេសនៅក្នុងរឿងស្នេហា។ ក៏ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងទាំងនេះទៅបានសម្រេចហើយ ប្រាកដណាស់ថា លុយកាក់ ក៏ដូចជាការងារជាដើមនឹងហូរចូលមករកអ្នកដោយឯកឯងស្ទើពីគ្រប់ទីកន្លែង រហូតដល់ពេលខ្លះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មិននឹកស្មានថាខ្លួនអាចជួបប្រទះនឹងរឿងល្អៗបែបនេះបានសោះ ព្រោះធ្លាប់តែជួយរឿងពិបាកៗច្រើនខ្លាំងពេក។ ដូច្នេះអាចនិយាយបានថា ចំពោះអ្នកកើតថ្ងៃពុធនេះ ដំបូងច្រើនតែជួបប្រទះរឿងលំបាកក្នុងជីវិត ក្រោយមកទើបបានជួបនឹងរឿងសុខសប្បាយ។

២) អ្នកកើតថ្ងៃអង្គារ៖ សម្រាប់មនុស្សកើតនៅថ្ងៃអង្គារ ចាត់ទុកថាជាថ្ងៃល្អ ថ្ងៃជោគថ្ងៃជ័យ ឈ្នះអស់មារសត្រូវ។ តែមនុស្សដែលកើតនៅថ្ងៃនេះ ក្នុងជីវិតមានទំនោរទៅរកការលំបាកមុន ទើបស្រណុកជាក្រោយ។ ពេលខ្លះធ្វើរឿងល្អតែរមែងទទួលបាននូវទុក្ខទោសមកវិញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​ចូររក្សានូវភាពស្មោះត្រង់នៅក្នុងការប្រកបកិច្ចការងារផ្សេងៗ នោះអ្នកនឹងបានជួបតែរឿងល្អៗ ហើយរឿងរ៉ាវលំបាកៗដែលអ្នកបានឆ្លងកាត់មកនឹងបង្រៀនអ្នកថា ក្តីសុខរមែងបានមកពីការឆ្លងកាត់រឿងទុក្ខព្រួយជានិច្ច។  

៣) អ្នកកើតថ្ងៃសុក្រ៖ សម្រាប់មនុស្សថ្ងៃសុក្រ ច្បាស់ណាស់ថារយៈពេល ៤-៥ ឆ្នាំចុងក្រោយកន្លងមកនេះ អ្នកបានជួបបញ្ហានៅក្នុងជីវិតច្រើនណាស់ រហូតពេលខ្លះធ្វើឱ្យអ្នកមានអារម្មណ៍ថា ធុញទ្រាន់នឹងការរស់នៅ ធុញទ្រាន់នឹងបញ្ហាដែលចូលមកគ្មានទីបញ្ចប់ ជួបការនឿយហត់ និងបាក់ទឹកចិត្ត ព្រោះអ្វីដែលអ្នកចង់បានខុសពីការរំពឹងទុក។ តែបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវអាក្រក់ៗទាំងនេះ ក្តីសុខ និងភាពបាននឹងចូលមករកអ្នកដោយខ្លួនឯង សុំត្រឹមតែអ្នកអត់ធ្មត់រង់ចាំ និងតស៊ូ កុំចុះចាញ់រាល់គ្រប់បញ្ហាដែលចូលមក។

៤) អ្នកកើតថ្ងៃព្រហស្បត្តិ៍៖ មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍នេះ ច្រើនជាមនុស្សដែលមានចិត្តសុភាពរាបសា គឺជាអ្នកដែលគិតមុននឹងនិយាយ និងគិតមុននឹងធ្វើ ប៉ុន្តែពេលខ្លះចិត្តក្តៅបន្តិច។ អាចនិយាយបានថា ២ ឆ្នាំចុងក្រោយនេះ គឺជាពេលដែលជីវិតជួបប្រទះនឹងការលំបាកបំផុត ហើយនឿយហត់បំផុតផងដែរ ជាមួយនឹងបញ្ហាមិនថា ការងារ និងការរកលុយនោះទេ ជាពិសេសគឺរឿងស្នេហា មានទាំងរឿងល្អ និងអាក្រក់លាយឡំគ្នា។ តែបន្ទាប់ពីបានឆ្លងកាត់នូវការលំបាកទាំងនេះ អ្នកនឹងមានមិត្តភក្តិ ឬមិត្តរួមការងារ ចាំជួយយកអាសារធ្វើឱ្យអ្នកជួបប្រទះនឹងភាពជោគជ័យក្នុងជីវិតជាក់ជាមិនខាន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T