ចង់ឲ្យក្រចកដុះវែងលឿន និងមានសុខភាពល្អ កុំរំលងវិធីទាំង៤នេះ!

//s5.kh1.co/b0/b0fd6249335a98223ea592740c89ef64bdc5195d.jpg
នារី

 ២០-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីនB7 ធ្វើ​ឲ្យ​ក្រចក​រឹងមាំ។ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើកឡើង​ថា​ការ​ទទួល​បាន​វីតាមីនB7 ២,៥មិល្លីក្រាម​។

យើង​អាច​នឹង​ចង់​បាន​ក្រចក​ដែល​ស្រស់​ស្អាត ហើយ​ក៏​ចង់​ឲ្យ​ក្រចក​វែង​លឿន​ដែរ។ ទោះបីជាយើង​មិន​អាច​ធ្វើ​ឲ្យ​ក្រចក​ដុះ​លឿន​ភ្លាមៗ ប៉ុន្តែ​យើង​អាច​ជួយ​ពង្រឹង​សុខភាព​ក្រចក​ដែល​អាច​ជួយ​ឲ្យ​ក្រចក​ដុះ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីនB7 (Biotin)

ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីនB7 ធ្វើ​ឲ្យ​ក្រចក​រឹងមាំ។ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើកឡើង​ថា​ការ​ទទួល​បាន​វីតាមីនB7 ២,៥មិល្លីក្រាម​ អាច​ពង្រឹង​ក្រចក​បាន​ក្នុង​រយៈពេល​២ទៅ៣​សប្ដាហ៍។ អាហារ​ដែល​មាន​វីតាមីនB7 មាន​ដូចជា ពោត ស៊ុត​ពណ៌​លឿង ទឹកដោះគោ សណ្ដែកសៀង ផ្លែបឺរ ផ្លែ​ចេក ផ្កាខាត់ណាខៀវ ផ្សិត ឈីស សាច់ត្រី សាច់​មាន់ និង​សាច់​ជ្រូក។

២. ចៀសវាង​ការ​ត្រូវ​ទឹក និង​សាប៊ូ​ច្រើន

យក​ល្អ​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក​ច្រើន​ពេក​លើកលែង​តែ​ពេល​លាងដៃ និង​ពេល​ងូតទឹក។ នៅ​ពេល​លាង​ចាន ឬ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ផ្សេងៗ យើង​គួរ​ពាក់​ស្រោមដៃ​ដើម្បី​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក និង​សាប៊ូ​ច្រើន។ ការ​ការពារ​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក​ ឬ​សាប៊ូច្រើន​អាច​រក្សា​សំណើម និង​បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ក្រចក។

៣. ឈូស​ក្រចក​ជាប្រចាំ

យើង​គួរ​ឈូស​ក្រចក​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្តាហ៍ និង​នៅពេល​ក្រចក​រហែក។ ដើម្បី​ឲ្យ​ក្រចក​រឹងមាំ​មិន​ងាយ​បាក់​គួរ​ឈូស​ជា​រាង​មូល​ទ្រវែង។ ក្រៅ​ពី​នេះ​យើង​ត្រូវ​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត និង​ចៀសវាង​កុំ​ខាំ​ក្រចក ឬ​កាត់​ក្រចក​ខ្លី​ពេក។

៤. លាប​ថ្នាំក្រចក​ថ្លា និង​ចៀសវាងការ​ត​ក្រចក

ការ​លាប​ថ្នាំ​ក្រចក​ថ្លា​​អាច​ជា​របាំង​ការពារ​ក្រចក និង​ធ្វើ​ឲ្យ​ក្រចក​រឹងមាំ​មិន​ងាយ​បាក់។ យើង​អាច​លាប​ត្រឹម​តែ​មួយ​ជាន់​ក៏​​អាច​ការពារ​ក្រចក​បាន​ដែរ។ការ​សិក្សា​បាន​រកឃើញ​ថា​ការ​ប្រើ​កាវ​ត​ក្រចក​អាច​ធ្វើ​ឲ្យ​ក្រចក​យើង​ខ្សោយ និង​ងាយ​បាក់ ហើយ​ជម្រើស​​ដែល​ល្អ​គឺ​លាប​ថ្នាំ​ក្រចក​ធម្មតា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T