ឮគេថា ម៉ាក់ៗណាប្រើកុំព្យូទ័រច្រើន ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ពពោះ​ធម្មតា មែន​ឬ?

//s5.kh1.co/f7/f7f357f521d14429d07baa32729ce956794f880f.jpg
នារី

 ២០-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ន​នេះ ជា​សម័យ​ទំនើប​ដែល​ការ​ងារ​ជា​ច្រើន​ប្រា​ស្រ័យ​ទៅ​នឹងបច្ចេក​វិទ្យា និង​គ្រឿង​អេ​ឡិច​ត្រូ​និក ពោល​គឺ​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​។

បច្ចុប្បន្ន​នេះ ជា​សម័យ​ទំនើប​ដែល​ការ​ងារ​ជា​ច្រើន​ប្រា​ស្រ័យ​ទៅ​នឹងបច្ចេក​វិទ្យា និង​គ្រឿង​អេ​ឡិច​ត្រូ​និក ពោល​គឺ​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​ ដើម្បី​សម្រេច​ការងារ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែសម្រាប់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ធ្វើ​ឲ្យ​ចាញ់​កូន​ខ្លាំង​មែន ឬ​អត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែក​រោគ​ស្ត្រី ​នៃមន្ទីរពេទ្យកាល់ម៉ែត បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​ដែល​ថា ស្រ្តី​ពពោះ​ណា​ដែល​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ច្រើន​ងាយ​ចាញ់​កូន​ខ្លាំង​ជាង​ស្រ្តី​ធម្មតា គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ទាំង​នោះ​​គ្រាន់​តែ​ជា​ពាក្យ​ដែល​គេ​ចេះ​តែ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ ចំណែក​រឿង​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ច្រើន ឬ​មិន​ច្រើន គឺ​គ្មាន​អ្វី​ទាក់​ទង​នឹង​ការ​ចាញ់​កូន​ខ្លាំង​ទេ។

ស្ត្រីពពោះ​​គ្រប់​រូប​ដែល​មាន​អាការៈ​ចាញ់​កូន ឬ​ងាយ​ឈឺ​នេះ ឈឺ​នោះ លោក​ស្រី​ អ៊ួង លីដា នាយ​សាល​ផ្នែក​បន្ទប់​សម្រាល​នៃមជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និងទារក បាន​ណែនាំ​ឲ្យ៖

– ញ៉ាំអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់
–​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់
– ញ៉ាំថ្នាំ​វីតាមីន និង​ថ្នាំជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់
– មិន​គួរ​លេង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ដល់​យប់​ជ្រៅ ទើប​ចូល​គេង​ទេ។

ក្នុង​ករណី​ខ្លះ​ដែល​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ប្រើ​កុំ​ព្យូទ័រ ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន អាច​បណ្តាល​មក​ពី​សម្លឹង​កុំព្យូទ័រ​យូរពេក ឬ​ម៉ាក់ៗ​ខ្លះ​ចូល​ចិត្ត​លេង​បណ្តាញ​សង្គម​យប់​ៗជ្រៅ គេង​មិន​គ្រប់​គ្រាន់​ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ខ្សោយ។ ប្រសិន​បើ​អាការៈ​មិនស្រួលខ្លាំង ម៉ាក់​ៗ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ឲ្យ​ត្រឹម​ត្រូវ ដើម្បី​ជៀស​វាង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​កើត​ឡើង។

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T