ផឹកទឹកស្លឹកគ្រៃ ជួយបំបាត់អាការៈឈឺចាប់ពេលមករដូវ និង​គុណប្រយោជន៍ច្រើនទៀត!

//s5.kh1.co/68/68a63a93c5b28fcdab55f12027a161c0eec9b839.jpg
នារី

 ២០-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយ​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ យើង​អាច​បន្ធូរ​អារម្មណ៍​បាន​ដោយ​ផឹក​ទឹក​ស្លឹកគ្រៃ។ ក្រៅពីបន្ធូរ​អារម្មណ៍ ទឹក​ស្លឹកគ្រៃ​ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែរ។

ក្រោយ​ពី​ធ្វើការ​ពេញ​មួយ​ថ្ងៃ យើង​អាច​បន្ធូរ​អារម្មណ៍​បាន​ដោយ​ផឹក​ទឹក​ស្លឹកគ្រៃ។ ក្រៅពីបន្ធូរ​អារម្មណ៍ ទឹក​ស្លឹកគ្រៃ​ក៏​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របៀបធ្វើ​ទឹក​ស្លឹកគ្រៃ

យើង​គ្រាន់​តែ​ហាន់​ស្លឹកគ្រៃ​ដាក់​ក្នុងទឹក ដាំ​ឲ្យ​ពុះ និង​ទុក​ចោលឲ្យ​ចេញ​ជាតិ​១០​ទៅ​១៥នាទី ឬ​យើង​អាច​យក​ស្លឹកគ្រៃ​ដាក់​ក្នុង​ប៉ាន់​ និង​ឆុង​ដូច​ឆុង​តែ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ស្លឹកគ្រៃ​នឹង​ចេញ​ជាតិ​ល្អ។

ផលប្រយោជន៍​សម្រាប់​សុខភាព

១. បំបាត់​អាការៈ​ឈឺពោះ​ពេល​មករដូវ

ទឹក​ស្លឹកគ្រៃ ​គឺ​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ​ពេល​មាន​រដូវ ឬបញ្ហា​អំឡុងពេល​មក​រដូវ(HotFlashes)ជាដើម។

គួរបញ្ចាក់ផងដែរ​ថា សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​មុន​នឹង​ផឹក​ទឹកស្លឹកគ្រៃ​។ ដូចគ្នា​ដែរ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូនវិញ ​​គួរ​ចៀសវាង​ផឹក​ទឹក​ស្លឹកគ្រៃនេះ។

២. សារធាតុប្រឆាំង​អុកស៊ីតកម្ម

ស្លឹកគ្រៃ​ សម្បូរ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​បន្សាប​ និង​បណ្ដេញ​ជាតិពុល​ពី​ខាង​ក្នុង​ខ្លួន​មកក្រៅ។

៣. រក្សា​លំនឹង​សម្ពាធឈាម

ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​សម្ពាធឈាម​ព្រោះ​ស្លឹកគ្រៃ​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​បង្កើន​ការ​ផលិត​ទឹកនោម​ដែលនេះ​អាច​ជួយ​ជំរុញ​ចរន្ត​ឈាម និង​បញ្ចុះ​សម្ពាធឈាម។ ក្រៅពី​នេះ ស្លឹកគ្រៃ​ក៏​ជួយ​សម្អាត​ថ្លើម​ និង​កំណត់​ការ​ស្រួបយក​កូលេស្តេរ៉ូល​ពី​ពោះវៀនតូច​ដែល​នេះ​ជួយ​ដល់​សុខភាព​បេះដូងផងដែរ។

៤. ពន្លឿន​ការ​ធ្វើ​មេតាបូលីស

ទឹកស្លឹកគ្រៃ​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ព្រោះ​វា​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ដែល​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​លឿន​ជាងមុន និង​ដុត​កាឡូរី​បាន​ច្រើន​ជាង​មុន។ សារធាតុpolyphenolមាន​ក្នុង​ស្លឹកគ្រៃ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ការ​បំបែក​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ។

៥. ល្អ​សម្រាប់​សក់ និង​ស្បែក

ស្លឹកគ្រៃ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនAនិង វីតាមីនCដែល​ជួយ​ដល់​ចរន្តឈាម​ឲ្យ​ដើរ​ស្រួល ហើយ​ជួយ​សម្អាត​ស្បែក និង​ព្យាបាល​បញ្ហា​មុខ​ខ្លាញ់។ បន្ថែម​ពី​នេះ​នៅ​មាន​ប្រសិទ្ធភាព​ព្យាបាល​មុន និងជំងឺ​ត្រអក​(Eczema)​ផង​ដែរ​។

៦. ព្យាបាល​ជំងឺ​ផ្ដាសាយ

សារធាតុ​ប្រឆាំង​បាក់តេរី និង​ផ្សិត​មាន​ក្នុង​ស្លឹកគ្រៃ​ជួយ​យើង​ទប់ទល់​នឹង​ជំងឺ​ផ្ដាសាយ និង​ក្អក​បាន។ ម៉្យាងទៀត វីតាមីនCនៅ​ក្នុង​ស្លឹកគ្រៃ​ក៏​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែរ។ យើង​អាច​ដាំ​ស្លឹកគ្រៃ​ស្រស់​ជាមួយ​នឹង​ផ្កាក្លាំពូ(cloves)រមៀត និង​ស្លឹកតែបាន។ ទឹក​នេះ​ដែល​មាន​ប្រសិទ្ធភាព​បំបាត់​ស្លេស្ម។

៧. ប្រព័ន្ធ​រំលាយអាហារ

ស្លឹកគ្រៃ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កម្ដៅ​ដែល​ជួយ​សម្រួល​ដល់​ក្រពះ និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ។ ស្លឹកគ្រៃ​មាន​ផ្ទុក​សារធាតុcitralដែល​ជួយ​ដល់​ការ​រំលាយ​អាហារ។ ហេតុនេះ​ហើយ​ទើប​គេ​ណែនាំ​ឲ្យ​ផឹក​ក្រោយ​អាហារ​ពេលល្ងាច។ ស្លឹកគ្រៃ​ក៏​ត្រូវបាន​គេ​ប្រើ​យូរ​ណាស់​មក​ហើយ​ដើម្បី​ព្យាបាល​អាការៈ​ហើមពោះ ទល់លាមក ឬ​មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T