ក៏ព្រោះតែរឿងមួយ ទើបហ្វេសប៊ុកដកចោល ការផ្សាយពាណិជ្ជកម្មរបស់លោក ត្រាំ សម្រាប់យុទ្ធនាការបោះឆ្នោត

//s5.kh1.co/d9/d905a3739f941624143166f462358247eb65242c.jpg
បច្ចេកវិទ្យា

 ១៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វេសប៊ុកបាននិយាយថា ការផ្សាយពាណិជ្ជកម្មបានរំលោភ លើគោលការណ៍របស់ខ្លួន ប្រឆាំងនឹងភាពស្អប់ខ្ពើម។

អាមេរិក៖ ហ្វេសប៊ុកបាននិយាយថា ខ្លួនបានលុបចោលការផ្សាយពាណិជ្ជកម្ម សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមាននិមិត្តសញ្ញា ដែលត្រូវបានប្រើដោយក្រុមអាល្លឺម៉ង់ណាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបាននិយាយថា ពាណិជ្ជកម្មដែលមានរូបសញ្ញាត្រីកោណពណ៌ក្រហមដាក់បញ្ច្រាស ស្រដៀងគ្នានឹងការប្រើប្រាស់របស់ក្រុមណាស៊ី។ ហ្វេសប៊ុកបាននិយាយថា ការផ្សាយពាណិជ្ជកម្មបានរំលោភ លើគោលការណ៍របស់ខ្លួន ប្រឆាំងនឹងភាពស្អប់ខ្ពើម។

ពាណិជ្ជកម្មដែលហ្វេសប៊ុកបានដកចោល
ពាណិជ្ជកម្មដែលហ្វេសប៊ុកបានដកចោល

ប្រធានគោលនយោបាយសន្ដិសុខនៃបណ្ដាញសង្គម លោក Nathaniel Gleicher បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមិនអនុញ្ញាតឲ្យមានសញ្ញា ដែលតំណាងឲ្យអង្គការដែលគួរឲ្យស្អប់នានា ឬមនោគមវិជ្ជាដែលគួរឲ្យស្អប់នោះទេ លុះត្រាតែពួកគេត្រូវដាក់បញ្ចូលក្នុងបរិបទ ឬការថ្កោលទោស។» លោកបានបន្ថែមទៀតថា «នោះគឺជាអ្វីដែលយើងបានឃើញក្នុងករណីនេះ ជាមួយការផ្សាយពាណិជ្ជកម្ម ហើយគ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញានេះ យើងនឹងចាត់វិធានការដូចគ្នា។»

ការផ្សាយពាណិជ្ជកម្មដែលត្រូវបានផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុក ដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតី ត្រាំ និងអនុប្រធានាធិបតី លោក Mike Pence ត្រូវបានបង្ហោះ អស់រយៈពេល២៤ម៉ោង ហើយទទួលបានការចូលមើលរាប់រយរាប់ពាន់នាក់ មុនពេលត្រូវបានគេដកចេញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T