បុណ្យ​​​សមុទ្រ​​​ឆ្នាំ​​នេះ​​ គ្រោង​ធ្វើ​ដើម្បី​​ប្រាប់​អន្តរជាតិ​ថា​​កម្ពុជា​ជា​​គោល​​ដៅ​​​ទេសចរណ៍​​មាន​​សុវត្ថិ​ភាព ៖រដ្ឋ​មន្ត្រី​ទេស​ចរណ៍​​

//s5.kh1.co/05/059daa58dacdb73834b32449c3b0858d1d10fec1.jpg
សង្គម

 ១៩-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធបើកកិច្ចប្រជុំមួយ​នៅព្រះ​សីហនុ ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធបើកកិច្ចប្រជុំមួយ​នៅព្រះសីហនុ ដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកិច្ចប្រជុំលោក ថោង ខុន បង្ហើបថា៖ «ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រាល ហើយរាជរដ្ឋាភិបាល​អនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេសចរណ៍ល្អប្រសើជាងមុន»។

ឆ្នេរនៅព្រះសីហនុ
ឆ្នេរនៅព្រះសីហនុ

លោករដ្ឋមន្ត្រីបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនកន្លែង និងមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរដែលមកទស្សនានៅខេត្តព្រះសីហនុ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំកំពុងពិចារណា ២ទីតាំងដើម្បីរៀបចំបុណ្យសមុទ្រ ទីតាំងទី១គឺនៅបរិវេណរង្វង់​មូលព្រះថោងនាងនាគ និងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T