នៅវៀតណាម មានកន្លែងបញ្ចុះសពត្រីបាឡែន និងគោរពបូជាសុំសេចក្ដីសុខ ដូចវិញ្ញាណក្ខន្ធដូនតា

//s5.kh1.co/cd/cdeac0e21314584cff9501d37423e899bf935257.jpg
សង្គម

 ១៩-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ត្រីបាឡែនរាប់រយក្បាល ត្រូវបានបញ្ចុះ និងគោរពបូជាសុំសេចក្ដីសុខ ដូចវិញ្ញាណក្ខន្ធដូនតា នៅឯភូមិនេសាទ Phoc Hai ដែលមានទីតាំងស្ថិតក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេសវៀតណាម។

វៀតណាម៖ ត្រីបាឡែនរាប់រយក្បាល ត្រូវបានបញ្ចុះ និងគោរពបូជាសុំសេចក្ដីសុខ ដូចវិញ្ញាណក្ខន្ធដូនតា នៅឯភូមិនេសាទ Phoc Hai ដែលមានទីតាំងស្ថិតក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាលបញ្ចុះសពត្រីបាឡែននេះ លាតសន្ធឹងលើផ្ទៃដីចំនួន២,០០០ម៉ែត្រការ៉េ ហើយចាប់តាំងពីវាលបញ្ចុះសពនេះ ត្រូវបានបង្កើតឡើងកាលពី២១ឆ្នាំមុនមក មានត្រីបាឡែនរហូតដល់ទៅ៤៥៥ក្បាលហើយ ដែលបានបញ្ចុះ។

បើតាមក្រុមអ្នកនេសាទ បានជឿជាក់ថា ត្រីបាឡែនជាសត្វមានបារមីស័ក្ដិសិទ្ធ និងនាំលាភសំណាងមកកាន់ពួកគេ។ ហេតុដូច្នេះហើយ ដែលពួកគេតែងតែគោរពបូជាត្រីបាឡែន បើទោះបីជាវាងាប់ឬរស់ក៏ដោយ។

ចំពោះអ្នកនេសាទនៅប្រទេសវៀតណាម ជាពិសេសនៅឆ្នេរសមុទ្រភាគកណ្ដាល និងភាគខាងត្បូង តែងតែគោរពបូជាដល់ត្រីបាឡែន និងបួងសួងសុំសេចក្ដីសុខ រាល់ពេលចេញទៅធ្វើការនេសាទម្ដងៗ។ ហើយទំនៀមទម្លាប់នេះ ត្រូវបានអនុវត្តជាបន្ដបន្ទាប់គ្រប់ជំនាន់ផងដែរ។

យ៉ាងណាមិញ នៅភូមិនេសាទ Phoc Hai ក៏មិនខុសពីភូមិផ្សេងៗដែរ ដោយប្រសិនបើនរណាម្នាក់ ប្រទះឃើញត្រីបាឡែនងាប់ គឺអ្នកនោះនឹងទទួលខុសត្រូវកាន់ទុក្ខ និងរៀបចំពិធីបុណ្យសព ដែលដូចជាឪពុកម្ដាយ ឬសាច់ញ្ញាតិទទួលមរណភាពអីចឹងដែរ។ ហើយនៅលើផ្នូរនីមួយៗ អ្នកភូមិ បានសរសេរថ្ងៃខែយ៉ាងច្បាស់លាស់ នៃថ្ងៃដែលពួកគេបានប្រទះឃើញត្រីបាឡែនងាប់ និងសរសេរឈ្មោះរបស់ខ្លួនលើនោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
ទីតាំងបញ្ចុះសពត្រីបាឡែន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T