ទីបំផុត! អណ្ដើកតណ្ហា ដែលផ្ដល់មេជីវិតឈ្មោលបង្កើតកូនរាប់រយក្បាល បានចូលនិវត្ដន៍នៅអាយុ១០០ឆ្នាំ

//s5.kh1.co/79/79f347d2b01dcab1d0994bc3d65b118491a2153c.jpeg
សង្គម

 ១៩-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ពូជអណ្ដើក Galápagos ដែលធ្លាប់ផ្ដល់មេជីវិតឈ្មោលបង្កើតបានកូនរាប់រយក្បាល បានចូលនិវត្ដន៍ជាផ្លូវការណ៍ហើយនៅអាយុ១០០ឆ្នាំ ក្រោយជួយសង្គ្រោះពូជអណ្ដើកប្រភេទនេះ កុំឲ្យផុតពូជអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក

បរទេស៖ ពូជអណ្ដើក Galápagos ដែលធ្លាប់ផ្ដល់មេជីវិតឈ្មោលបង្កើតបានកូនរាប់រយក្បាល បានចូលនិវត្ដន៍ជាផ្លូវការណ៍ហើយនៅអាយុ១០០ឆ្នាំ ក្រោយជួយសង្គ្រោះពូជអណ្ដើកប្រភេទនេះ កុំឲ្យផុតពូជជាច្រើនទសវត្សរ៍កន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពូជអណ្ដើកខាងលើមានឈ្មោះថា Diego មានទម្ងន់ប្រហែល៨០គីឡូក្រាម ប្រវែងជិត៩០សង់ទីម៉ែត្រ និងកម្ពស់១.៥ម៉ែត្រ។ ហើយក្រោយពីរស់នៅក្នុងសួនសត្វ San Diego រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតអណ្ដើក Diego រួមទាំងអណ្ដើកឈ្មោលចំនួន១៤ក្បាលទៀត បានវិលត្រលប់ទៅកាន់ស្រុកកំណើតរបស់ពួកវាវិញ នៅឯ Española ដែលជាកោះគ្មានមនុស្សរស់នៅ និងត្រូវបានគេចាត់ទុកថាជាកោះចំណាស់បំផុតមួយ ក្នុងប្រទេសអេក្វាឌ័រ។

គួរឲ្យដឹងដែរថា អណ្ដើកឈ្មោល Diego បានចាប់ផ្ដើមបង្កាត់ពូជតាំងពីឆ្នាំ១៩៦០មកម៉្លេះ ហើយបើតាមការប៉ាន់ស្មាន អណ្ដើកមួយក្បាលនេះមានអាយុ១០០ឆ្នាំហើយ និងបន្ដពូជបានប្រហែល៤០% នៃសត្វអណ្ដើកយក្សចំនួន២,០០០ក្បាល ដែលកំពុងរស់នៅសព្វថ្ងៃនេះ៕

ជុំវិញការចូលនិវត្ដន៍របស់ពូជអណ្ដើកយក្សនេះដែរ រដ្ឋមន្ត្រីបរិស្ថានអេក្វាឌ័រ លោក Paulo Proaño Andrade បាននិយាយថា  «កម្មវិធីបង្កាត់ពូជ ត្រូវបានបិទទំព័រដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រហើយ»៕

សូមទស្សនារូបភាពខាងក្រោម៖

អណ្ដើក Diego
អណ្ដើក Diego
ក្រុមអ្នកជំនាញ ដឹកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ ដឹកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ ដឹកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ ដឹកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ យកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ យកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ យកអណ្ដើកទៅកោះ Española
ក្រុមអ្នកជំនាញ យកអណ្ដើកទៅកោះ Española
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T