ចំណុចដែលគួរតែដឹង មុនពេលសម្រេចថាទៅមើលពន្លឺភ្លើង នៅឆ្នេរសមុទ្រកោះម៉ាឌីវ!

//s5.kh1.co/b3/b3aee6de143c8af7d542de835ae709f70518510a.jpg
យល់ដឹង

 ១៨-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មុនពេលទៅដើរលេងទីកន្លែងកម្សាន្តឆ្នេរសមុទ្រនៅកោះម៉ាឌីវ លោកអ្នកគួរដឹងអំពីចំណុចពិសេសៗជាមុនសិន មុនពេលសម្រេចចិត្តថាទៅមើលពន្លឺពណ៍ខៀវនៅលើកោះនោះ។

ម៉ាឌីវ៖ លោកអ្នកដែលនិយមប្រើប្រាស់បណ្តាញសង្គម ប្រាកដជាធ្លាប់ឃើញពន្លឺភ្លើងពណ៌ខៀវ ដ៏ធ្លាប់នៅឆ្នេរនៅលើកោះប្រទេសមាឌីវហើយមែនទេ ដែលពន្លឺភ្លើងនោះមានលក្ខណៈស្អាតប្រៀបបីដូចជាអំពូលយ៉ាងដូច្នោះ ធ្វើឲ្យមនុស្សជាច្រើនច្រលំថាជាកម្មវិធីកាត់តរូបទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មុនពេលទៅដើរលេងទីកន្លែងកម្សាន្តណាមួយ ជាពិសេសក្រៅប្រទេសតែម្តង លោកអ្នកគប្បីតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តថាចំណាយពេលទៅលេងកន្លែងណាមួយ ដើម្បីចំណេញពេលវេលានៃការដើរកម្សាន្ត ថវិកានិងបទល្មើសផ្សេងៗ។

ដោយឡែកថ្ងៃនេះ យើងសូមលើកប្រធានបទដែលបង្ហាញពីចំណុចធំៗដែលលោកអ្នកគួរតែដឹងមុនដែលសម្រេចចិត្តថាទៅមើលពន្លឺពណ៌ខៀវនៅលើកោះម៉ាឌីវផងដែរ។

១.មិនអនុញ្ញាត្តិឲ្យយកគ្រឿងស្រវឹងទៅបានឡើយ

ដោយសារតែរាជរដ្ឋាភិបាលកោះមួយនេះ បានសម្រេចចិត្តជ្រើសរើសយក សាសនាអុីស្លាមជាសាសនាផ្លូវការនោះ គ្រឿងស្រវឹងផ្សេងគឺមិនអនុញ្ញាត្តិឲ្យយកចូលកោះមួយនេះជាដាច់ខាត ប៉ុន្តែលោកអ្នកអាចរកទិញគ្រឿងស្រវឹងនៅតាមកន្លែងរីសតក្នុងកោះនេះបាន លុះត្រាតែអ្នកមានអាយុលើសពី១៨ឆ្នាំនិង មិនកាន់សាសនាអុីស្លាម។

រូបតំណាង
រូបតំណាង

២.រដូវកាលឡើងថ្លៃ

ក្នុងកំឡុងពេល៤ខែ ពោលគឺចាប់ពីខែធ្នូ រហូតទៅដល់ខែ មីនា អូតែលចាប់ផ្តើមតំឡើងថ្លៃ ដោយសារតែពេលនោះគឺសីតុណ្ហភាពល្មមត្រឹម២៨ទៅ៣០អង្សារសេ ដូច្នេះពេលនោះគឺមានភ្ញៀវមកកម្សាន្តផងដែរ។

រូបតំណាង
រូបតំណាង

៣.សម្បកខ្យង ផ្កាថ្ម អណ្តើកនិង សូម្បីតែដីខ្សាច់គឺមិនអាចយកតាមខ្លួនបានឡើយ

នេះជាច្បាប់មួយដ៏ចម្លែកនៅលើកោះម៉ាឌីវ ដែលមិនមែនជារឿងលេងសើចឡើង ជាពិសេសលោកអ្នកមិនគួរធ្វើការទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើអំពីសត្វឡើយ ព្រោះថាវាអាចបង្កជាបញ្ហាឬ ក៏ខាតបង់ប្រាក់កាសចំណាយទិញវត្ថុទាំងនោះ។

រូបតំណាង
រូបតំណាង

៤.ការស្លៀកពាក់សុិចសុីឬ ប៊ីគីនីត្រូវមានកម្រិត

ទោះបីជាបច្ចុប្បន្ននេះនៅលើកោះមួយនេះ គ្មានច្បាប់ចែងចំពោះស្រីដែលស្លៀកពាក់សុិចសុីក៏ដោយចុះ ប៉ុន្តែអ្នកនឹងក្លាយជាគោលដៅក្រោមក្រសែរភ្នែកប្រជាជន ដោយសារនេះចាត់ទុកជាសកម្មភាពមិនគោរពទៅទំនៀមទម្លាប់សង្គមរបស់ពួកគេផងដែរ។

រូបតំណាង
រូបតំណាង

៥.ការប្រើប្រាស់អុិនធើណែត

គួរតែទិញសុីម ដើម្បីប្រើប្រាស់អុិនធើណែតនៅព្រលានយន្តហោះឲ្យហើយ ព្រោះថាតម្លៃវាទាបជាងពេលទៅដល់ឆ្នេរ ប្រសិនជាអ្នកចាំបាច់។

រូបតំណាង
រូបតំណាង

៦.គួរតែធ្វើដំណើរកម្សាន្តនៅកំឡុងខែ មិថុនា រហូតដល់ខែតុលា

ប្រសិនជាអ្នកមានគោលដៅចង់ឃើញពន្លឺភ្លើងពណ៌ខៀវ នៅលើឆ្នេរសមុទ្រច្បាស់ៗនោះ គួរតែទៅនៅក្នុងកំឡុងខែមិថុនា រហូតដល់ខែតុលា។

រូបតំណាង
រូបតំណាង

៧.តម្លៃការស្នាក់នៅនឹង មធ្យោបាយធ្វើដំណើរ

ជាទូទៅតម្លៃនៃរីសតអាចចាប់ពី១៥០ដុល្លារ រហូតទៅដល់៥០០០ដុល្លារឬ ក៏លើសពីនេះក្នុងមួយយប់

ផ្ទះសំណាក់មានតម្លៃចាប់ពី៦០ដុល្លាររហូតដល់១០០ដុល្លារក្នុងមួយយប់ រីឯទូកចម្លងមានតម្លៃ៤ ទៅ១០ដុល្លារក្នុងមួយជើង។

រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T