នារីកែភេទ ដែលមានបបូរមាត់ដ៏ធំម្នាក់នេះ ចំណាយប្រាក់អស់រាប់មុឺនដុល្លារទៅលើការកែសម្ផស្ស និងមិនមានគម្រោងបញ្ឈប់ត្រឹមនឹងឡើយ

//s5.kh1.co/eb/eb73fdf4bea5602d8c104b87092c44b9aed9bd2b.jpg
សង្គម

 ១៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សូហ្វី លីប ជាបុរសកែភេទទៅជានារី មកពីទីក្រុង Lancashire បានចំណាយប្រាក់អស់ចំនួន៥០,០០០ផោន (ប្រមាណ៦២,៦០០ដុល្លារអាមេរិក) ទៅលើការកែសម្ផស្សកន្លងមកនេះ។

អង់គ្លេស៖ សូហ្វី លីប ជាបុរសកែភេទទៅជានារី មកពីទីក្រុង Lancashire បានចំណាយប្រាក់អស់ចំនួន៥០,០០០ផោន (ប្រមាណ៦២,៦០០ដុល្លារអាមេរិក) ទៅលើការកែសម្ផស្សកន្លងមកនេះ។ ហើយរហូតមកទល់ពេលនេះ នាងបានកែទម្រង់បបូរមាត់ឲ្យធំ ចាក់ចង្កា ចាក់ថ្ពាល់ ចាក់ថ្កាម លើកចិញ្ចឹម ចាក់បំបាត់ភាពជ្រីវជ្រួញ និងធ្វើច្រមុះចំនួនពីរលើក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង សូហ្វី បានឲ្យដឹងថា រូបនាងផ្ទាល់ បានផ្លាស់ប្ដូររូបរាងកាយ និងមុខមាត់អស់​រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនេះគ្រាន់តែជាការចាប់ផ្ដើមរបស់នាងប៉ុណ្ណោះ។ ក្នុងមានជាបុរសកែភេទទៅជានារី គឹនាងមានចំណុចជាច្រើននៅលើផ្ទៃមុខ ដែលទាន់ពេញចិត្តនៅឡើយ។

សព្វថ្ងៃនេះ នាង សូហ្វី មានអាជីពជាអ្នកលក់រូបភាព សុិចសុី ឬអាក្រាត នៅលើវេបសាយមនុស្សពេញវ័យមួយ ដែលមានបុរសៗជាច្រើនតាមដាន ហើយនាងអាចរកប្រាក់ចំណូលបានចំនួន៥,០០០ផោន (ប្រមាណ៦,២៧០ដុល្លារអាមេរិក) ក្នុងមួយខែ។

នាង សូហ្វី បានបន្ដទៀតថា នាងទទួលបានសំណូមពរប្លែកៗពីបុរសៗ ដែលចង់ជួបនាង និងចង់ប្រគល់ប្រាក់សម្រាប់នាង។ ហើយនៅពេលដែលបានជួបនាង បុរសទាំងនោះ ថែមទាំងបានចុចលេខកូដធនាគារ និងអនុញ្ញាតឲ្យនាងចុចកំណត់ពីចំនួនទឹកប្រាក់ដែលនាងចង់បានទៀតផង។

ទន្ទឹមនឹងនេះដែរ នាងក៏បានទទួលពាក្យសុំរៀបការ សំបុត្រយន្ដហោះ រួមទាំងការចាយវាយសម្រាប់ការធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃ និងទិញអីវ៉ាន់ពីផ្សារទំនើបៗផងដែរ។ ក្នុងចំណោមបុរសទាំងនោះ មានអ្នកខ្លះ សាក់ឈ្មោះរបស់នាងនៅលើដងខ្លួនរបស់ពួកគេ បើទោះបីជាមិនដែលបានជួបនាងនៅខាងក្រៅម្ដងក៏ដោយ។ ហើយនាងក៏ធ្លាប់បានទទួលរថយន្ដចំនួនពីរគ្រឿង តែក្រោយមកក៏លក់វិញ ដោយសារតែនាងមិនចេះបើកបរ។

យ៉ាងណាមិញ នាង សូហ្វី កំពុងគ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋផ្លររីដា សហរដ្ឋអាមេរិក ដើម្បីធ្វើការវះកាត់ដើមទ្រូងឲ្យធំទៅតាមក្ដីស្រមៃរបស់នាង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង សូហ្វីកាលពី៥ឆ្នាំមុននៅជាបុរស
នាង សូហ្វីកាលពី៥ឆ្នាំមុននៅជាបុរស
នាង សូហ្វីបន្ទាប់ពីកែសម្ផស្សបានបន្ដិច
នាង សូហ្វីបន្ទាប់ពីកែសម្ផស្សបានបន្ដិច
នាង សូហ្វីបច្ចុប្បន្ន
នាង សូហ្វីបច្ចុប្បន្ន
នាង សូហ្វីបច្ចុប្បន្ន
នាង សូហ្វីបច្ចុប្បន្ន
នាង សូហ្វីបច្ចុប្បន្ន
នាង សូហ្វីបច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T