ផ្លែត្របែក មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព!

//s5.kh1.co/5f/5fc4bb0f460413f1400ee18cb16b4b913f2e4f73.jpg
នារី

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្លែត្របែក​ ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនC និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព។

ផ្លែត្របែក​ ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនC និង​មានសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​សុទ្ធតែ​ល្អ​សម្រាប់​សុខភាព។ ការ​ញ៉ាំ​ផ្លែ​ត្របែក​​​ គឺ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំងឺ​ទឹកនោមផ្អែម

ជំងឺ​ទឹកនោមផ្អែម​ គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​លើ​មនុស្ស​យើង ប៉ុន្តែ​ប្រសិន​ជា​គ្នាយើង​ចង់​បង្ការ​ការ​វិវត្ត​នៃ​ជំងឺ​នេះ ការ​ញ៉ាំ​ផ្លែ​ត្របែកអាច​ជួយ​​បាន។ ផ្លែត្របែក​មានសមាសធាតុ​Glycemic indexទាប​ដែល​អាច​គ្រប់គ្រង​កម្រិតជាតិស្ករ​ក្នុង​ឈាម។ ម៉្យាងទៀត ផ្លែត្របែក​ក៏​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ​ដែរ។

២. សម្ពាធឈាម​ខ្ពស់

បញ្ហាសុខភាព​មួយ​ទៀត​ដែល​យើង​តែង​ជួបប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ការ​លើស​សម្ពាធឈាម។ ប្រសិនជា​យើង​ចង់​គ្រប់គ្រង​សម្ពាធឈាម​ យើង​អាច​ញ៉ាំ​ផ្លែត្របែក​បាន។ ផ្លែ​នេះ​ដែរ​ក៏​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និងបង្ការ​ការ​ខូចខាត​បេះដូងដែរ។

៣. សុខភាព​ប្រព័ន្ធរំលាយអាហារ

ផ្លែត្របែក​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង​ព្រោះ​ផ្លែ​ត្របែក​សម្បូរ​ដោយ​ជាតិសរសៃ​ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ក៏​ជួយ​ដល់​ការ​បន្ទោរបង់​ដែរ។

៤. សម្រក​ទម្ងន់

ផ្លែត្របែក​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ព្រោះ​ ត្របែក​មួយ​ផ្លែ​​មាន​ត្រឹមតែ ៣៧​កាឡូរីប៉ុណ្ណោះ។ ដោយសារ​ផ្លែ​នេះ​មាន​ជាតិសរសៃ​ខ្ពស់​ធ្វើឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​បង្ការ​មិន​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ហួស​កំណត់។ ក្រៅពីនេះ​ក៏​មាន​វីតាមីន និង​ជាតិរ៉ែ​ដែល​សំខាន់​សម្រាប់​ការ​សម្រក​ទម្ងន់។

៥. កង្វះ​វីតាមីន C

នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីនC អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ផ្លែ​ត្របែក​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនC។ ដូចនេះ​ការ​ញ៉ាំ​ផ្លែ​ត្របែក​រាល់ថ្ងៃ​ជួយ​យើង​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

៦. ជំងឺមហារីក

ផ្លែត្របែក​មាន​ផ្ទុក​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​បង្ការ​ការ​វិវត្ត​នៃ​កោសិកា​មហារីក​ក្នុង​រាងកាយ​បាន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​អាច​ការពារ​ការ​ខូចខាត​កោសិកា​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ ម៉្យាងទៀត ផលិតផល​ធ្វើ​ពី​ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​មហារីក​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T