ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ!

//s5.kh1.co/89/89e9924313ffd458ade20b158562f618a7581b8d.jpg
នារី

 ១៨-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការ​ដុះដុំ​សាច់​ខួរ​ក្បាល គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​ម្នាក់ៗ។

ការ​ដុះដុំ​សាច់​ខួរ​ក្បាល គឺ​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សុខភាព​មនុស្ស​ម្នាក់ៗ ហើយ​បើ​ឮ​ថា​កើត​ជំងឺ​មួយ​នេះ ដឹង​តែ​ពិបាក​ចិត្ត គេង​មិន​សុខ ញ៉ាំ​មិន​ឆ្ងាញ់​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ឈឺ​ចុក​ចាប់​ក្បាល អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន​ដែល​យើង​មិន​អាច​សន្មត​ផ្ដេសផ្ដាស​ទេ​ថា វាមានបញ្ហា​ដុះ​ដុំ​សាច់​ខួរ​ក្បាល​តែ​មួយ​មុខ​បាន​ទេ។ ជួន​កាល ការ​ឈឺ​ក្បាល​អាច​គ្រាន់​តែ​បណ្ដាល​មក​ពីការ​គិត​ច្រើន កើត​ស្រ្តេស គេង​មិន​គ្រប់​គ្រាន់ ។ល។ ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​ឈឺ​ក្បាល​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​ដុះ​ដុំ​សាច់​ខួរ​ក្បាល​ដែរ ហើយ​វា​អាច​មាន​លាយ​ឡំ​ជាមួយ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា៖
– ក្អួត
– វិលមុខ ស្រវាំង​ភ្នែក
– ប្រកាច់
– វង្វេងវង្វាន់
– ផ្លាស់​ប្ដូរ​នូវ​សមត្ថភាព​ស្ដាប់ ដឹង​រសជាតិ និង​ក្លិន
– បាត់បង់​លំនឹង
– ស្ពឹក​មួយ​ចំហៀង​ខ្លួន ជាដើម។

ក្នុង​ករណី​ដែល​ឈឺ​ក្បាល​ផង (ឈឺ​ក្បាល​ស្ទើរ​រាល់​ថ្ងៃ) បូក​រួម​ជាមួយ​រោគ​សញ្ញា​ទាំង​នេះ លោក​វេជ្ជបណ្ឌិត បាន​ណែនាំឲ្យ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ មុន​នឹង​ដុំ​សាច់​នោះ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ខួរក្បាល ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T