តារាសម្ដែងក្នុងរឿង SOTUS The Series រងការរិះគន់ដោយសារពាក្យសម្ដីមួយម៉ាត់

//s5.kh1.co/30/303c59b33279dce246a7786bc106670a21bc02c8.jpg
នារី

 ១៨-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Kris Phirawat ឆ្លើយនឹងសំណួររបស់អ្នកគាំទ្រ រហូតដល់រងការរិះគន់យ៉ាងចាស់ដៃ

ថៃ៖ តារាសម្ដែងបែបយុវវ័យ Kris Phirawat ដែលមានភាពល្បីល្បាញខ្លាំងតាមរយៈការសម្ដែងរឿងភាគខ្លី SOTUS The Series ជាប្រភេទរឿងបែបប្រុសស្រឡាញ់ប្រុស នៅពេលនេះកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានអ្នកប្រើប្រាស់អ៊ិនធឺណិត រហូតដល់ថ្នាក់ប្រធានបទនៃការរិះគន់លោកនេះ ឡើងជាប់លំដាប់ភាពនិយមនៅលើបណ្ដាញសង្គម Twitter (Twitter Trend) ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដើមឡើយ Kris Phirawat កំពុងធ្វើការ Live ស្រាប់តែមានខមមិនមួយចោទសួរលោកថា តើលោកជាហ្គេយ៍ស្រឡាញ់ភេទដូចគ្នាមែនទេ? ស្រាប់តែ Kris ឆ្លើយតបមកវិញថា ហ្គេយ៍ឪហ្អែង? ការឆ្លើយតបបែបអសីលធម៌បែបនេះ បានធ្វើឲ្យ Kris ទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ិនធឺណិត ព្រោះការឆ្លើយបែបនេះ ហាក់បីដូចជាបង្ហាញថា Kris ស្អប់ខ្ពើមនឹងពួកហ្គេយ៍ស្រឡាញ់ភេទដូចគ្នាណាស់ ទាំងដែលខ្លួនឯងធ្លាប់សម្ដែងក្នុងរឿងជាតួអង្គហ្គេយ៍ផងនោះ។

ប៉ុន្តែអ្នកខ្លះទៀត ក៏បាននាំគ្នាជួយការពារ Kris ដោយបានវាយបកទៅកាន់អ្នកខមមិនសួរនោះវិញថា ការសួរសំណួរបែបនេះ គឺប្រៀបបីដូចជាចង់ដឹងរឿងឯកជនរបស់គេជ្រុល ប្រៀបបាននឹងមនុស្សអត់មារយាទ។

ដើម្បីបញ្ចប់រាល់ការរិះគន់ទាំងឡាយ Kris Phirawat បានចេញមុខសុំទោសជាសាធារណៈហើយ ដោយលោកបានអះអាងថា លោកគ្មានបំណងស្អប់ខ្ពើមពួកហ្គេយ៍ ឬរើសអើងអ្វីនោះឡើយ ការដែលលោកឆ្លើយបែបនោះ ក៏ដោយសារតែលោកមិនបានគិតគូរឲ្យល្អិតល្អន់ ហើយជ្រុលមាត់មួយភ្លែត។ លោកពិតជាសោកស្ដាយនឹងកំហុសមួយនេះណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

ពាក្យរិះគន់មួយ ក្នុងចំណោមមតិរិះគន់ជាច្រើននៅលើ Twitter ទៅលើ Kris
ពាក្យរិះគន់មួយ ក្នុងចំណោមមតិរិះគន់ជាច្រើននៅលើ Twitter ទៅលើ Kris
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Kris Phirawat
Singto និង Kris Phirawat នៅក្នុងរឿង SOTUS The Series
Singto និង Kris Phirawat នៅក្នុងរឿង SOTUS The Series

ប្រភពDaradaily

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T