មូលហេតុអ្វី ទើបបានជាមុន សម្បូរកើត​លើច្រមុះជាងគេ?

//s5.kh1.co/04/0434796787beccfae14e139ad0b92162cc500eb0.jpg
នារី

 ១៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកដែល​មាន​បញ្ហា​មុខ​មុនភាគ​ច្រើន​ បាត់​បង់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ស្ទើរតែ​៥០ភាគ​រយទៅហើយ នៅ​ពេល​ដែល​ពួកគេ​ចេញ​ទៅ​ជួប​នឹង​អ្នកដទៃ​ម្តងៗ ​ដូច្នេះ​សូម​កុំ​បណ្តោយ​បញ្ហា​មុន​នៅ​លើ​ផ្ទៃមុខ​យូរ​អី​ សូម​ប្រញាប់​រក​វិធី​សាស្ត្រ​ព្យាបាល​ជា​បន្ទាន់​។

យល់​ដឹង៖ តាម​ការ​ស្រាវជ្រាវ ​បាន​បង្ហាញ​​ឲ្យឃើញ​ថា មាន​មនុស្ស​ច្រើន​ជាង​៩០ភាគ​រយ​ទៅ​ហើយ ​ដែលកំពុង​​​ជួបនឹង​បញ្ហា​មុន ​នៅ​លើ​ផ្ទៃ​មុខ​​ជាដែល​​​ទុក្ខ​កង្វល់ ​ដ៏ធំ​មួយ​មិន​ថាមនុស្ស​ប្រុស ​ឬមនុស្ស​ស្រី​នោះ​ទេ គឺ​សុទ្ធសឹង​​តែ​មាន​នៅ ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ព្រោះវាជា​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង ​បាត់​បង់​នៅទំនុកចិត្ត និង​​ភាព​ជឿជាក់ ​លើ​ខ្លួន​ឯងបាន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជារួម​គេ​សង្កេត​ឃើញ​ថា ​ភាគ​ច្រើននៃមុន​​គឺ កើត​ឡើង​នៅ​លើ​ច្រមុះ​ និងថ្ពាល់​ច្រើន​ជាង​គេ​បង្អស់​។ ហើយ​​ប្រភេទ​មុន​ដែល​​ មនុស្ស​ភាគ​ច្រើន​​តែង​តែ ជួប​ប្រទះ​នោះ​គឺ​មុន​ម្យ៉ាង​ ​ដែល​គេ​ហៅ​ថា​មុន​ក្បាល​ខ្មៅ ដែលមុន​ប្រភេទ​នេះ​​ ច្រើន​តែ​កើត​ឡើ​ងលើ​អ្នកដែល​មាន​ស្បែក​មុខ មាន​ជាតិ​ខ្លាញ់​ច្រើន​។ ហើយ​ទី​តាំង​ដែល​វា​ ឧស្សាហ៍​កើ​តមាន​ឡើង ​បំផុត​នោះ​គឺនៅ​លើ​ច្រមុះ។ ក៏​ព្រោះតែ​ច្រមុះ ជា​តំបន់​មួយ​ដែល​ សម្បូ​រទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើន​ជាង​ តំបន់​ផ្សេងៗ​ទៀត ​នៅ​លើ​ផ្ទៃមុខរបស់​មនុស្ស​យើង។

តែពេល​ខ្លះ​វាក៏​អាច បណ្តាល​មក​ពី កត្តា​ផ្សេងៗ​ទៀត​ដែរដូចជា ​​ហ្ស៊ែន សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល ​អ្នក​មិន​បាន​ចាប់​អារម្មណ៍ របប​អាហារ​មិន​ត្រឹម​ត្រូវ ដូចជា​ហិរ​ពេក ប្រៃពេក និង​កម្រិត​ជាតិ​ស្ករ​ច្រើន​ពេក ក្នុង​រាងកាយ​ក៏​អាច​បង្ក​ទៅជា ​ការ​កើ​តមុន​បាន​ដែរ​​​។

រូបតំណាង
រូបតំណាង

* ដូច្នេះ​​​វិធីងាយ​ៗ ដើម្បី​ព្យាបាល​មុន​ នៅ​លើ​ច្រមុះ​និង ​ផ្ទៃមុខ​នោះមាន​ដូច​ជា​៖

១. ប្រសិន​បើជា​មុន​ក្បាល​ខ្មៅ​ អាច​ប្រើ​ឧបករណ៍ ​ដើម្បី​ញេច​គ្រាប់​របស់​វា​ចេញ​ ឬទៅ​ជួប​អ្នក​ជំនាញ​ ចៀស​វាង​ការ​ញេច​នឹង​ដៃ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំបាន​។

២. ធ្វើ​ការ​លាង​សម្អាត​ផ្ទៃមុខ​២ដង ​ក្នុង​មួយ​ថ្ងៃ​ជាមួយ​Foam ដែល​គ្មាន​ជាតិ​កាត់ខ្លាំង​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ ​ស្បែក​មុខ​ប្រែជា​ស្តើង​ ឡើង​ក្រហម​ជាដើម។

៣. ប្រើ​ប្រាស់​Toner ជូតសម្អាត​ធូលីកង្វក់ ជាតិ​ខ្លាញ់ ​ឬ​គ្រឿង​សម្អាង​ ចេញ​ឲ្យ​អស់​ពី​លើ​ផ្ទៃមុខ​។

រូបតំណាង
រូបតំណាង

៤. ប្រើ​ប្រាស់​ម៉ាស ​បិទ​មុខ​១ដង ទៅ​២​ដង ក្នុ​ងមួយ​សប្តាហ៍។

៥. ការពារស្បែក​មុខ ​ជា​មួយនឹង​Sunscreen ជា​ប្រចាំ​។

៦. ប្រើ​ប្រាស់​ផលិត​ផល ​ដែល​ត្រូវ​ជា​មួយប្រភេទ ​ស្បែកមុខ​របស់​យើង​។

៧.​ ហាម​ប្រើ​ក្រណាត់​មិន​ស្អាត មក​ជូតឬ ​ប៉ះពាល់​ផ្ទៃមុខ​។

រូបតំណាង
រូបតំណាង

យ៉ាង​ណាមិញ ខាងលើ​នេះ​គ្រាន់​តែ​ជា ​ចំណេះ​ដឹង​ចែក​រំលែក​ខ្លះ​ៗ ​ដែល​បង​ប្អូន​អាច​យក​ទៅ​អនុវត្តន៍ ​បាន​ដើម្បី​កាត់​បន្ថយ​មុន ​នៅច្រមុះ​និង​ផ្ទៃមុខ។ ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ បញ្ហា​មុន​ធ្ងន់​ធ្ងរ​គួរ​តែ​ចំណាយពេល ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ ​បន្ថែមទៀត ​ជៀស​វាងទុក​យូរ​ ​ធ្វើ​បញ្ហា​ផ្ទៃ​មុខ​កាន់​តែ​ធ្ងន់​ធ្ងរ​ ថែម​ទៀត​ផងដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T