ហត់ចិត្ត? មិននឹក​ស្មាន​ថា ជំងឺស្រ្តេស​បំផ្លាញ​យើង​ដល់​ថ្នាក់​នេះ​!​ មក​ដឹង​​​វិធី​​ខ្លះ​ ជួយ​ឲ្យ​យើង​ចេះ​គ្រប់​គ្រង​អារម្មណ៍​មួរ​ម៉ៅ​

//s5.kh1.co/55/55eb75d7b61d0090d87d8ee8c83bb0d58f110226.jpeg
យល់ដឹង

 ១៧-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជំងឺស្រេ្តស (STRESS) គឺជាជំងឺម្យ៉ាងដែលមនុស្សភាគច្រើនកំពុងជួបប្រទះ ជាពិសេសគឺយុវជន(Teenager)

ជំងឺស្រេ្តស (STRESS) គឺជាជំងឺម្យ៉ាងដែលមនុស្សភាគច្រើនកំពុងជួបប្រទះ ជាពិសេសគឺយុវជន(Teenager)។ជំងឺស្រ្តេសគឺកើតឡើងដោយសារ បញ្ហាការងារវិបត្តិគ្រួសារ ឬបញ្ហាស្មុគស្មាញផ្សេងៗដែលកើតឡើងក្នុងជីវិតរបស់អ្នក ជាពិសេសគឺ វិបត្តិស្នេហាតែម្តង។ ស្ត្រេស គឺជាអារម្មណ៍ធម្មជាតិដែលមិនអាចទប់ទល់នឹងការទាមទារ និងព្រឹត្តិការណ៍​ជាក់លាក់។ ទោះជាយ៉ាងណាក៏ដោយភាពតានតឹងអាចក្លាយទៅជាស្ថានភាពរ៉ាំរ៉ៃ ប្រសិនបើអ្នកមិនចាត់វិធានការ​ដើម្បី​គ្រប់គ្រងវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើស្រ្តេសអាចធ្វើឲ្យមនុស្សផ្លាស់ប្តូរដូចម្តេចខ្លះ?

ស្រេ្តសអាចជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នករួមមាន:

+អារម្មណ៍ (ឆាប់ខឹង ឆាប់មួរម៉ៅ...)

+ឥរិយាបថ (ចង់នៅតែម្នាក់ឯង លែងលេងសើចដូចមុន...)

+គំនិត ( គិតច្រើន គិតតែអវិជ្ជមាន....)

+សុខភាពរាងកាយ ( ពុំសូវមានកម្លាំង ឈឺដៃឈឺជើង...)។

ដើម្បីកាត់បន្ថយជំងឺស្រ្តេស:

អ្នកកើតជំងឺនេះពិតជាមានគ្រោះថ្នាក់ណាស់ ដូចនេះប្រសិនបើអ្នកមានអារម្មណ៍ឆាប់ខឹង ពុំសូវមានកម្លាំង ឬចង់​នៅម្នាក់ឯង អ្នកមិនត្រូវឃុំខ្លួននៅតែក្នុងបន្ទប់នោះទេ អ្នកត្រូវចេញទៅលំហែកាយ ឬ ជជែកពិភាក្សា​ជាមួយមិត្តភក្រ្តិ ត្រូវផឹកទឹកឲ្យបានច្រើន និងហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាជាវិធីដែលអាច​ជួយសម្រួល​ឲ្យអ្នកមានអារម្មណ៍ល្អ ។ លើសពីនេះទៅទៀត អ្នកត្រូវជៀសវាងពីការគឹតច្រើន ព្រោះវាអាចធ្វើឲ្យអ្នក​ឈាន​ទៅរកភាពមិនល្អ។

ទាំងនេះគឺជាវិធីល្អដែលយើងអាចអនុវត្តពេលយើងមានភាពតានតឹងក្នុងចិត្ត ប៉ុន្តែដោយសារតែការ​តានតឹង​នៃ​មនុស្សមានរោគសញ្ញាខុសគ្នា ដូច្នេះវិធីដែលល្អជាងនេះគឺ អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឲ្យគាត់ណែនាំ និងប្រាប់ពីវិធីគ្រប់គ្រងការតានតឹងនោះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T