Taew Natapohn រងការរិះគន់ទៀតហើយ ដោយសាររូបភាពប្រម៉ូតប្រេនសម្លៀកបំពាក់ផ្ទាល់ខ្លួន

//s5.kh1.co/d9/d97b6efc081b9e446f99a5e01e263c7b27c9ed76.png
នារី

 ១៧-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

Taew Natapohn ស្លៀកឈុតស៊ិចស៊ីប្រម៉ូតប្រេនផ្ទាល់ខ្លួន តែបែររងការរិះគន់យ៉ាងចាស់ដៃ

ថៃ៖ តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំប៉ុស្ដិ៍លេខ៣ Taew Natapohn ដែលធ្លាប់ទទួលបាននាមជាតារាស្រី មិនធ្លាប់មានរឿងអាស្រូវ នៅពេលនេះ បែរជាក្លាយទៅជាតារាស្រីម្នាក់ដែលកំពុងទទួលរងការរិះគន់ឥតស្រាកស្រាន្តពីសំណាក់មជ្ឈដ្នានអ្នកលេងអ៊ិនធឺណែត។ មូលហេតុសំខាន់ គឺដោយសារ តែ Taew បានផ្លាស់ប្ដូរស្ទីលក្នុងការតុបតែងខ្លួនជាខ្លាំង ទៅរកភាពស៊ិចស៊ីជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ Taew ដែលធ្លាប់តែសម្ដែងជាតួអង្គស្រគត់ស្រគំ បែរជានិយមថតវីដេអូបង្ហោះលើ TikTok ជាមួយនឹងស្ទីលរាំប្លែកៗ ហើយក៏មានលក្ខណៈស៊ិចស៊ីផងដែរ។ រឿងដែលកាន់តែជាប្រធានបទក្ដៅទៀតនោះ គឺ Taew បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុស ដែលបានស្រឡាញ់គ្នាអស់រយៈពេល១៤ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ Taew បានបង្ហោះរូបភាពពីរសន្លឹក ដោយក្នុងរូបភាពនោះ នាងស្លៀកឈុតខ្លីសម្រាប់ហាត់ប្រាណ ដែលជាប្រេនរបស់នាងផ្ទាល់ ហើយអង្គុយញញឹមមកកាន់កាមេរ៉ា។ រូបភាពនេះ ទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ហ្វេនរបស់នាងផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ទទួលបានការរិះគន់មិនស្ទើរនោះដែរ។ ក្នុងនោះ អ្នកលេងអ៊ិនធឺណែតមួយចំនួនបានប្រើប្រាស់ភាសាអសុរោះក្នុងការរិះគន់ទៅលើរូបថតរបស់នាង ដោយហេតុថាវាមានលក្ខណៈរាងស៊ិចស៊ីពេក។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ Taew Natapohn មិនបានចូលទៅខមមិនតបត ឬវាយប្រហារទៅកាន់អ្នករិះគន់វិញ ដូចតារាមួយចំនួនទៀតនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេនមួយចំនួនក៏បញ្ចេញ មតិការពារអាយដលរបស់ខ្លួនថា រូបភាពនេះ គឺជាការប្រម៉ូតប្រេនឈុតសម្លៀកបំពាក់សម្រាប់ការហាត់ប្រាណរបស់នាងតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ Taew ដែលរងការរិះគន់
រូបភាពរបស់ Taew ដែលរងការរិះគន់
រូបភាពរបស់ Taew ដែលរងការរិះគន់
រូបភាពរបស់ Taew ដែលរងការរិះគន់
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T