ថៃ៖ តារាសម្ដែងស្រីដ៏ល្បីឈ្មោះប្រចាំប៉ុស្ដិ៍លេខ៣ Taew Natapohn ដែលធ្លាប់ទទួលបាននាមជាតារាស្រី មិនធ្លាប់មានរឿងអាស្រូវ នៅពេលនេះ បែរជាក្លាយទៅជាតារាស្រីម្នាក់ដែលកំពុងទទួលរងការរិះគន់ឥតស្រាកស្រាន្តពីសំណាក់មជ្ឈដ្នានអ្នកលេងអ៊ិនធឺណែត។ មូលហេតុសំខាន់ គឺដោយសារ តែ Taew បានផ្លាស់ប្ដូរស្ទីលក្នុងការតុបតែងខ្លួនជាខ្លាំង ទៅរកភាពស៊ិចស៊ីជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ Taew ដែលធ្លាប់តែសម្ដែងជាតួអង្គស្រគត់ស្រគំ បែរជានិយមថតវីដេអូបង្ហោះលើ TikTok ជាមួយនឹងស្ទីលរាំប្លែកៗ ហើយក៏មានលក្ខណៈស៊ិចស៊ីផងដែរ។ រឿងដែលកាន់តែជាប្រធានបទក្ដៅទៀតនោះ គឺ Taew បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុស ដែលបានស្រឡាញ់គ្នាអស់រយៈពេល១៤ឆ្នាំមកហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីៗនេះ Taew បានបង្ហោះរូបភាពពីរសន្លឹក ដោយក្នុងរូបភាពនោះ នាងស្លៀកឈុតខ្លីសម្រាប់ហាត់ប្រាណ ដែលជាប្រេនរបស់នាងផ្ទាល់ ហើយអង្គុយញញឹមមកកាន់កាមេរ៉ា។ រូបភាពនេះ ទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់ហ្វេនរបស់នាងផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ទទួលបានការរិះគន់មិនស្ទើរនោះដែរ។ ក្នុងនោះ អ្នកលេងអ៊ិនធឺណែតមួយចំនួនបានប្រើប្រាស់ភាសាអសុរោះក្នុងការរិះគន់ទៅលើរូបថតរបស់នាង ដោយហេតុថាវាមានលក្ខណៈរាងស៊ិចស៊ីពេក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ Taew Natapohn មិនបានចូលទៅខមមិនតបត ឬវាយប្រហារទៅកាន់អ្នករិះគន់វិញ ដូចតារាមួយចំនួនទៀតនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេនមួយចំនួនក៏បញ្ចេញ មតិការពារអាយដលរបស់ខ្លួនថា រូបភាពនេះ គឺជាការប្រម៉ូតប្រេនឈុតសម្លៀកបំពាក់សម្រាប់ការហាត់ប្រាណរបស់នាងតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖