ភេសជ្ជៈ ៥ ប្រភេទដែលធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំង ជាពិសេសមនុស្សស្រី

//s5.kh1.co/20/20771b4f05c14131a52da9323c5f0226234f1ae1.jpg
យល់ដឹង

 ១៧-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភេសជ្ជៈទាំងអស់នេះ ប្រហែលជាភេសជ្ជៈដែលអ្នកចូលចិត្តសម្រាប់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែប្រហែលជាអ្នកមិនដឹងនោះទេថា វានឹងធ្វើឲ្យអ្នកធាត់ខ្លាំង និងប៉ះពាល់ដល់សុខភាពអ្នកថែមទៀតផង។

១. ភេសជ្ជៈកំប៉ុង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទភេសជ្ជៈកំប៉ុងដែលភាគច្រើនយើងតែងតែនិយមហៅថា soft drink ដែលមានជាតិហ្គាស ដូចជាកូកា សូដា គឺវាមិនល្អសម្រាប់សុខភាពអ្នក ដូច្នេះគួរតែជៀសឲ្យឆ្ងាយពីប្រភេទភេសជ្ជៈទាំងអស់នោះ។ ពួកវានឹងធ្វើឲ្យអ្នកឡើងទម្ងន់ និងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរថែមទៀត ប្រសិនបើអ្នកទទួលទានវាហួសកម្រិត។ ប្រភេទជាតិដែលផ្ទុះនៅក្នុងភេសជ្ជៈទាំងនោះ គឺមានកាល់ឡូរីខ្ពស់ ប៉ុន្តែជាតិកាលឡូរីទាំងនោះមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែកនោះទេ ហើយក៏មិនធ្វើឲ្យអ្នកកាត់បន្ថយការទទួលទានអាហារ។ ប្រសិនបើអ្នកព្យាយាមចង់ស្រក់ទម្ងន់ ជាជម្រើសដ៏ល្អអ្នកគួរតែបោះបង់ចោលការទទួលទានប្រភេទភេសជ្ជៈកំប៉ុងដែលមានជាតិហ្គាសនិងជាតិស្ករខ្ពស់ទាំងអស់នោះ។

២. ទឹកផ្លែឈើកំប៉ុង

បើនិយាយថាទឹកផ្លែឈើ ស្តាប់មើលទៅដូចជាប្រភេទទឹកផ្លែឈើដែលធ្វើឲ្យយើងមានសុខភាពល្អ ជាងប្រភេទភេសជ្ជៈខាងលើ ប៉ុន្តែវាមិនមែននោះទេ ទឹកផ្លែឈើកំប៉ុងដែល ភាគច្រើនមានលក់នៅផ្សារទំនើបផ្សេងៗ ប្រភេទភេសជ្ជៈទាំងនោះនឹងបង្កឲ្យយើងឡើងទម្ងន់បាន។ ទោះបីជាប្រភេទទឹកផ្លែឈើកំប៉ុងទាំងនោះមានជាតិស្ករតិច និងកាលឡូរីតិច ក៏ដោយក៏ប្រភេទភេសជ្ជៈទាំងនោះមិនមានផ្ទុះសារធាតុសរសៃ (Fiber) ដែលអាចជួយក្នុងការរំលាយយើងបាននោះទេ។

ប្រសិនបើអ្នកចង់ទទួលទានទឹកផ្លែឈើដែលផ្តល់ឲ្យយើងនូវសុខភាពល្អ អ្នកគួរតែធ្វើវាដោយខ្លួនឯងល្អជាង ព្រោះអ្នកប្រាកដថាវាជាប្រភេទផ្លែឈើស្រស់ៗដែលអ្នកចម្រាញ់ដោយផ្ទាល់និងមានសុខភាពល្អ ហើយមិនធ្វើឲ្យឡើងទម្ងន់ថែមទៀតផង។

៣. កាហ្វេទឹកដោះគោ

កាហ្វេទឹកដោះគោ គឺមានប្រជាប្រិយភាពណាស់សម្រាប់មនុស្សទូទៅ ប៉ុន្តែវាងាយស្រួលធ្វើឲ្យអ្នកឡើង ទម្ងន់បាន។ នៅពេលណាដែលអ្នកបន្ថែមជាតិស្ករ និងក្រែមនៅក្នុងកាហ្វេទាំងនោះ វានឹងក្លាយជាភេសជ្ជៈមិនល្អ ដែលធ្វើឱ្យការប្រឹងប្រែងសម្រកទម្ងន់របស់អ្នកថយចុះ។

កាហ្វេ
កាហ្វេ

៤. ទឹកដោះគោ

ទឹកដោះគោគឺមានផ្ទុះសារធាតុ ខ្លាញ់ ស្ករ (lactose) ប្រូតេអ៊ីន និងសារធាតុជាច្រើន ដែលអាចធ្វើឲ្យយើងធាត់បាន។ ត្រឹមត្រូវណាស់ទឹកដោះគោ ពិតជាល្អសម្រាប់អ្នកដែលចង់ឡើងទម្ងន់ ប៉ុន្តែអ្នកដែលចង់ស្រកទម្ងន់ គឺមិនគួរទទួលទានទឹកដោះគោដែលមានជាតិខ្លាញ់នោះទេ។

ទឹកដោះគោ
ទឹកដោះគោ

៥. ភេសជ្ជៈប៉ូវកម្លាំង 

ប្រភេទភេសជ្ជៈប៉ូវកម្លាំង គឺសដៀងទៅនឹងប្រភេទភេសជ្ជៈទីមួយដែរ (Soft Drink ) ។ ប្រភេទភេសជ្ជៈប៉ូវកម្លាំងគឺមានផ្ទុះសារធាតុ ជាច្រើនដែលធ្វើឲ្យអ្នកឡើងទម្ងន់ឆាប់រហ័ស បន្ថែមពីនោះទៅទៀតពួកវាគឺផ្ទុះទៅដោយកាហេ្វអ៊ីន និងគ្រឿងផ្សំជាច្រើនដែលអាចប៉ះពាល់ដល់សុខភាព។ ជាទូទៅការទទួលទានភេសជ្ជៈប្រភេទនេះអាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចធ្វើឲ្យអ្នកឈានទៅដល់ការកើតជំងឺមហារីកសសៃរឈាមក្នុងរាងកាយ។ ដូច្នេះអ្នកគួរតែនៅឲ្យឆ្ងាយ និងបញ្ឈប់ការទទួលទានភេសជ្ជៈទាំងអស់នេះ កាន់តែឆាប់កាន់តែល្អ៕

Sourn Madyna
Latte (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T