យន្ដហោះមួយគ្រឿង បង្ខំចិត្ដចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់ ព្យាយាមដាល់ទម្លុះបង្អួច ដោយសារតែ... (មានវីដេអូ)

//s5.kh1.co/ae/aed7f7e234f2b664683c55eb2fced9a5ffd34edb.jpg
សង្គម

 ១៦-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជើងហោះហើរមួយ បង្ខំចិត្ដចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់ព្យាយាមវាយទម្លុះបង្អួចយន្ដហោះ

ចិន៖ ជើងហោះហើរប្រភេទ Airbus A320 មួយគ្រឿង ត្រូវបង្ខំចិត្ដធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់បានព្យាយាមវាយទម្លុះបង្អួច ខណៈពេលដែលយន្ដហោះ កំពុងហោះហើរនៅកម្ពស់ជិត១០គីឡូម៉ែត្រពីដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកដំណើររូបនេះ មាននាមត្រកូល លី អាយុ ២៩ឆ្នាំ បានធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Loong Air ពីទីក្រុង Xining ភាគពាយព្យទៅកាន់ទីក្រុង Yangcheng ភាគខាងកើតប្រទេសចិន។ ហើយនៅមុនពេលចេញដំណើរ ស្រ្តីរូបនេះបានផឹកស្រា Bai Jiu មានចំណុះ២៥០មីលីលីត្រចំនួនដប ដែលជាស្រាប្រពៃណីចិនមានបរិមាណអាល់កុលចន្លោះពី ៣៥ ទៅ ៦០ ភាគរយ។

នារីដែលជាជនបង្ក ត្រូវបានឃាត់ខ្លួន
នារីដែលជាជនបង្ក ត្រូវបានឃាត់ខ្លួន

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលយនុ្ដហោះកំពុងធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ដោយប្រើពេលអស់ជាងម៉ោងទៅហើយ ក៏ស្រាប់តែអ្នកដំណើររូបនេះ បាត់បង់ការគ្រប់គ្រង ហើយនាងចាប់ផ្ដើមដាល់លើបង្អួច​ ក្បែរនឹងកៅអីដែលនាងអង្គុយ រហូតដល់បង្អួចនោះមានស្នាមប្រេះតែម្ដង។ ក្រោយពីមានរឿងរ៉ាវដូច្នេះ យន្ដហោះបានសម្រេចចុះចតជាបន្ទាន់ក្នុងទីក្រុង Zhengzhou ខេត្ដ Henan ដោយសុវត្ថិភាព និងមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។

បង្អូចយន្ដហោះ
បង្អូចយន្ដហោះ

ជុំវិញករណីនេះដែរ ប៉ូលិសបានបញ្ជាក់ថា មូលហេតុដែលជុំរុញឲ្យ លី ផឹកស្រាគឺដោយសារតែនាង តានតឹងផ្លូវចិត្ដ បន្ទាប់ពីមានបញ្ហាទំនាក់ទំនងជាមួយដៃគូស្នេហារបស់នាង។

យ៉ាងណាមិញ អ្នកដំណើររូបនេះ ត្រូវបានគេឃុំខ្លួនបណ្ដោះអាសន្ន ពីបទបង្កការខូចខាតដល់មធ្យោបាយធ្វើដំណើរសាធារណៈ តែគេនៅមិនទាន់ច្បាស់ថា ទោសប្រភេទណាដែលនាងត្រូវប្រឈមនោះទេ ប៉ុន្ដែបទល្មើសបែបនេះអាចនឹងជាប់ពន្ធនាគារចន្លោះពី ៣-១០ឆ្នាំ នេះបើយោងតាមច្បាប់របស់ប្រទេសចិន៕

នារីដែលជាជនបង្ក
នារីដែលជាជនបង្ក
នារីដែលជាជនបង្ក
នារីដែលជាជនបង្ក

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T