កំពត និងកំពង់ចាម! ម្ចាស់​​​​ចម្ការ​​​​នៅ​​​កំពង់​​​ចាម បង្អួត​​​​​អតិ​​ថិ​​​ជន​​​​ថា​ ទុរេន​​ខ្លួន​ឆ្ងាញ់​​​​មិន​​​​ចាញ់​​​​ទុរេន​​​​កំពត​​​ដោយ​សារ​​ចំណុច​​នេះ

//s5.kh1.co/f4/f4e89ddbd276d7cfaeabed58c724a9c8008edf28.jpeg
យល់ដឹង

 ១៧-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

«ទុរេននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានរសជាតិឆ្ងាញ់ មិនចាញ់ទុរេននៅខេត្តកំពតឡើយ ខណៈដែល​អ្នក​ចូលចិត្តបរិភោគទុរេនតែងតែនាំគ្នាទិញបរិភោគជារៀងរាល់ថ្ងៃ»

«ទុរេននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមមានរសជាតិឆ្ងាញ់ មិនចាញ់ទុរេននៅខេត្តកំពតឡើយ ខណៈដែល​អ្នក​ចូលចិត្តបរិភោគទុរេនតែងតែនាំគ្នាទិញបរិភោគជារៀងរាល់ថ្ងៃ»។ នេះជាអ្វីដែលអ្នកលក់ទុរេននៅកំពង់ចាមអះអាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមព័ត៌មានពីម្ចាស់ចម្ការទុរេនម្នាក់ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានអះអាងថា ទុរេននៅក្នុង​ស្រុកស្ទឹង​ត្រង់នេះ មានសាច់លឿងរសជាតិផ្អែមឆ្ងាញ់ជក់មាត់ មិនចាញ់រសជាតិទុរេនកំពតឡើយ។ ម្ចាស់ចំការរូបនេះបញ្ជាក់ទៀតថា ដោយសាររសជាតិផ្អែមឆ្ងាញ់ ដាំដុះតាមបែបធម្មជាតិដោយមិនប្រើជាតិគីមីផងនោះ ធ្វើឲ្យអតិថិជន ក៏ដូចជាម៉ូយតែងតែមកទិញដល់ទីតាំងចំការ ក្នុងមួយថ្ងៃៗជាងមួយរយគីឡូក្រាម ហើយលក់បាន​ក្នុងតម្លៃចន្លោះពី ១៨,០០០រៀលទៅ ២៥,០០០រៀល ក្នុង១គីឡូក្រាម។

ទុរេននៅស្រុកស្ទឹងត្រង់
ទុរេននៅស្រុកស្ទឹងត្រង់

លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ថា មូលហេតុដែលធ្វើអោយទុរេននៅតំបន់នេះ​មានរសជាតិឆ្ងាញ់គឺដោយសារកត្តារួមផ្សំពីធម្មជាតិ ទង្វើរបស់អ្នកដាំដុះផ្ទាល់ ពិសេសទីតាំងភូមិសាស្ត្រ និងអាកាស​ធាតុអំណោយផល ព្រមទាំងស្ថានភាពដីមានជីជាតិល្អសម្រាប់ដំណាំទុរេន។

សូមបញ្ជាក់ថា បច្ចុប្បន្នកសិករនៅឃុំសសរជ្រៃ ឃុំអរក្សត្នោត ឃុំខ្នងក្តារអូម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ជាង៥០​គ្រួសារបានប្រកបអាជីវកម្មដាំដុះដំណាំទុរេនលើផ្ទៃដីប្រមាណជាង៣០០ហិកតា មានពូជឳខាក់ និងម៉ានថង ៕

ទុរេននៅស្រុកស្ទឹងត្រង់
ទុរេននៅស្រុកស្ទឹងត្រង់
ទុរេននៅស្រុកស្ទឹងត្រង់
ទុរេននៅស្រុកស្ទឹងត្រង់
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T