ខណៈនេះផ្កាយរណបអង្កេត របស់ទីភ្នាក់ងារអវកាសអឺរ៉ុប បានហោះទៅជិតព្រះអាទិត្យ ជាលើកដំបូង

//s5.kh1.co/83/83624a05ea8eaa70c762d2a96ac779a889c3189d.jpg
បច្ចេកវិទ្យា

 ១៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ផ្កាយរណប SolO ត្រូវបានបាញ់បង្ហោះ នៅខែកុម្ភៈ ហើយកំពុងបំពេញបេសកកម្ម ដើម្បីសិក្សាពីសកម្មភាពរបស់ព្រះអាទិត្យ។

បរទេស៖ ផ្កាយរណបរបស់អឺរ៉ុប Solar Orbiter (SolO) បានធ្វើដំណើរទៅជិតព្រះអាទិត្យជាលើកដំបូង នៅថ្ងៃចន្ទនេះ ដោយតាមដាននៅរយៈចម្ងាយ៧៧លានគីឡូម៉ែត្រប៉ុណ្ណោះ។ ផ្កាយរណប SolO ត្រូវបានបាញ់បង្ហោះ នៅខែកុម្ភៈ ហើយកំពុងបំពេញបេសកកម្ម ដើម្បីសិក្សាពីសកម្មភាពរបស់ព្រះអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីតាំងរបស់ផ្កាយរណបឥឡូវនេះ ស្ថិតនៅចន្លោះរវាងគន្លងភពសុក្រនិងពុធ។ នៅប៉ុន្មានឆ្នាំខាងមុខ ផ្កាយរណប SolO នឹងខិតជិតជាងមុននិងចម្ងាយថេរ ដោយស្ថិតក្នុងចម្ងាយ៤៣លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ ខណៈដែលវាធ្វើដំណើរមកដល់ថ្ងៃនេះ មានបេសកកម្មចំនួន៥ផ្សេងទៀត បានចូលទៅកាន់ប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង រួមមាន Mariner 10, Helios 1 & 2, Messenger និង Parker Solar Probe។

ផ្កាយរណប Solar Orbiter (SolO)
ផ្កាយរណប Solar Orbiter (SolO)

គួរបញ្ជាក់ផងដែរថា ផែនដីមានចម្ងាយជាមធ្យម១៤៩លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ ផ្កាយរណប SolO គឺជាការបង្កើតឡើងរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដែលត្រូវបានតម្លើង នៅក្នុងចក្រភពអង់គ្លេស ដោយក្រុមហ៊ុនអវកាសចរណ៍ Airbus។

វាបានចំណាយពេល៤ខែរួចហើយ សម្រាប់ការធ្វើដំណើរ ចាប់តាំងពីវាត្រូវបានបាញ់បង្ហោះ ដោយឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យ។ ក្រុមវិស្វករបាននឹងកំពុងធ្វើឲ្យដំណើរការ លើគ្រប់ប្រព័ន្ធអង្កេតទាំងអស់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T