មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ ចាប់បើកដំណើរការហើយ!

//s5.kh1.co/01/01dabe3f3201df0067e1523872f6f94fa5180f00.jpg
បច្ចេកវិទ្យា

 ១៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តFordគ្រប់ប្រភេទក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា​ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ
មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ

មជ្ឈមណ្ឌលជួសជុលរថយន្តFord​នេះ សាងសង់ឡើងលើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន២០ ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួន៣ ប៉ុងសំរាប់ថ្លឹងចង្កូតនិងកង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។​

មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ
មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ

មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹក​ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ​និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន​ សាំងអគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា
លោក ងន​ សាំងអគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា

លោក ងន​ សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា 

“មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន​នៃការប្រើប្រាស់រថយន្តFord និងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ជាពិសេសក្នុងគោលបំណងពង្រីកនូវសេវាកម្មរថយន្តFord ឲ្យកាន់តែគៀកនឹងអតិថិជន”៕

លោក ងន​ សាំងអគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា
ទីតាំងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ
ទីតាំងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T