ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

//s9.kh1.co/94/94b29aa202d9713bec4b192156f37742e4006189.jpg
សង្គម

 ៣១-សីហា-២០២៣ ១ល្ងាច · ៨ ខែមុន

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។

ភ្នំពេញ៖ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ នេះ។ ហើយយើងក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford ៣ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ ”

រូបភាព
រូបភាព

លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ គឺជាសក្ខីភាពនៃការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន អ អិម អេ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តដល់អតិថិជនគ្រប់រូប ជាពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Ford ។ ភាពជោគជ័យរបស់យើងនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អថិតិថជនគ្រប់ជាន់ថ្នាក់។”

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង ក៏ដូចជាសេវាកម្មផ្សេងៗរបស់អគារតាំងបង្ហាញ និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ សូមលោកអ្នកធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 017 999 027​ ឬ 087 999 079។

Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/60/60f6e9e2aae9b27ae197b782a997e609eebf25b6.jpg

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់!

 ១៤-កក្កដា-២០២៣ 
 ២ល្ងាច · ៩ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T