កំពូលអ្នកបើកឡាន! ប្រណាំងចុះប្រណាំងឡើង ហោះស្ទុយចូលក្នុងអាងទឹកប្រូង (មានវីដេអូ)

//s5.kh1.co/08/085a6340d5693fc58b28927851b780f12b2db2e6.jpg
សង្គម

 ១២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលម្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរដ៏ចម្លែកមួយបានកើតឡើងដោយមានឡានពីរគ្រឿងមិនដឹងជាបើកបរយ៉ាងដូចម្តេច បានជាធ្លាក់ចូលទៅក្នុងអាងហែលទឹកមួយគ្រឿងតែម្តង។

បរទេស៖ កាលពីម្សិលម្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយ បានកើតឡើងដោយមានឡានពីរគ្រឿងមិនដឹងជាបើកបរយ៉ាងដូចម្តេច បានជាធ្លាក់ចូលទៅក្នុងអាងហែលទឹក មួយគ្រឿងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មុនដំបូងឡើយ មើលទៅរថយន្តទាំងពីរ ហាក់បីដូចជាបើកបរខុសប្រក្រតី ប៉ូលីសក៏មានបំណងបញ្ឈប់ឡានទាំងពីរផងដែរ ប៉ុន្តែដោយសារតែ អ្នកបើកបរក្នុងល្បឿនខ្លាំងពេក ទើបធ្វើឲ្យប៉ូលីស មិនអាចបញ្ឈប់ឡានបានភ្លាម ដោយបានត្រឹមតែដេញពីក្រោយតែប៉ុណ្ណោះ។ បន្ទាប់មក ប៉ូលីសក៏បន្តដេញតាមពីក្រោយរហូតទាល់តែ ក្នុងចំណោមឡាន២គ្រឿងនោះ មានឡានមួយហោះស្ទុយចូល ទៅក្នុងអាងទឹកនោះទៅ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធទី ១០ ខែកក្កដា ឆ្នាំ២០២០ ប្រហែលជាក្នុងកំឡុងពេលយប់អាធ្រាត ដោយប៉ូលីសសង្ស័យតែ ម្ចាស់ឡានទាំងពីរស្រវឹង និងបើកឡានប្រណាំងគ្នាផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីហេតុការណ៍នេះ បានកើតឡើងរួចហើយ ប៉ូលីសក៏បានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីឃាត់ជនបង្ក ប៉ុន្តែចំឡែកតែបាត់អ្នកបើកបរសូន្យឈឹងតែម្តង គឺមានតែឡានមួយគ្រឿង ដែលត្រាំក្នុងអាងទឹកតែប៉ុណ្ណោះ៕

សូមចូលមើលវីដេអូនិង វីដេអូខាងក្រោម៖

រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
រូបភាពឡានធ្លាក់ចូលក្នុងអាងទឹក
វីដេអូទាំងស្រុងដែលបង្ហាញពីឡាន ធ្លាក់ចូលក្នុងអាងទឹក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T