តួកគីត្រៀមទិញប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស S-400 បន្ថែម​ពីប្រទេសរុស្ស៊ី

//s5.kh1.co/c6/c6e602a1bb40f43ed8b65987b6fba1c029b58dc1.jpg
បច្ចេកវិទ្យា

 ១១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសតួកគីនឹង​ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ដែលផលិតដោយរុស្ស៊ីបន្ថែមទៀត

អង់ការ៉ា៖ ប្រធានការិយាល័យ ឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី បានឱ្យដឹងថា ប្រទេសតួកគីនឹង​ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ដែលផលិតដោយរុស្ស៊ីបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធមីស៊ីលការពារដែនអាកាស  S-400 រុស្ស៊ី
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 រុស្ស៊ី

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីដើមសប្តាហ៍នេះ លោក Ismail Demir បានលើកឡើងយ៉ាងដូច្នេះថា៖

យើងមានកិច្ចព្រមព្រៀងជាមូលដ្ឋាន ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធ​មីស៊ីលការពារដែនអាកាស​រុស្ស៊ីប្រភេទ S-400 ជាលើកទី២ ​ប៉ុន្តែនៅក្នុងនោះ យើងនឹងមានបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងប្រតិបត្តិការដឹកជញ្ជូន ដោយសារជំងឺរាតត្បាតកូវីដ១៩។

Ismail Demir
ប្រព័ន្ធមីស៊ីលការពារដែនអាកាស  S-400 រុស្ស៊ី
ប្រព័ន្ធមីស៊ីលការពារដែនអាកាស  S-400 រុស្ស៊ី

តួកគីបានចុះកិច្ចព្រមព្រៀងទំហំ ២.៥ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 រុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧។ ហើយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩កន្លងទៅ រុស្ស៊ីបានបញ្ចប់ដំណើរការ ប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដំណាក់កាលដំបូងមកឲ្យតួកគី។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស  S-400 រុស្ស៊ី
ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 រុស្ស៊ី

ប៉ុន្តែទោះបីជាយ៉ាងណា​ក្តី ​កិច្ចព្រមព្រៀងរវាងតួកគីនិងរុស្ស៊ីនេះ បាន​ធ្វើឱ្យសហរដ្ឋអាមេរិកមិនសប្បាយចិត្ត ដោយរដ្ឋធានីវ៉ាស៊ីនតោនបាន​ទាមទារ​ឱ្យតួកគី​ឈប់ទិញ​ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី ហើយងាកមកទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាមេរិកជំនួសវិញ។ លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានព្រមានថា នឹងពន្យារពេល ឬលុបចោលការលក់យន្តហោះ​ចម្បាំង F-35 ទៅឱ្យប្រទេសតួកគី ​ហើយថែមទាំងដាក់ទណ្ឌកម្មមកលើប្រទេសតួកគីបន្ថែមទៀត។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិក
ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិក

គួរឱ្យដឹងផងដែរថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ត្រូវបានផលិតឡើង ដើម្បីប្រឆាំងនឹងយន្តហោះ និងមីស៊ីលផ្លោង​​ ដោយប្រព័ន្ធមីស៊ីលប្រភេទនេះ​ អាច​ចាប់ទីតាំងរបស់សត្រូវ នៅ​រយៈចម្ងាយ ៤០២គីឡូម៉ែត្រ ឬ ​រយៈកំពស់រហូតដល់ទៅ ២៨គីឡូម៉ែត្រ៕

សូមទស្សនាវីដេអូ​បង្ហាញពីដំណើរការប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T