បរទេស៖ ស្រា Cognac គឺជាប្រភេទស្រាដ៏កម្រ ត្រូវបានគេយកទៅដាក់ដេញថ្លៃ កាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះ ក្រោយពីបានរកឃើញនៅក្នុងផ្ទះរបស់គ្រួសារមួយ ដែលបានរក្សាទុកវាតៗគ្នាជាច្រើនជំនាន់ នៅក្នុងបន្ទប់ក្រោមដីអស់រយៈពេលជាង១៤០ឆ្នាំ។    

ស្រា Cognac មានយីហោរបស់ប្រទេសបារាំង និងមានអាយុកាលតាំងពីឆ្នាំ១៧៦២មកម៉្លេះ ហើយវាជាឆ្នាំតែមួយ ដែល Catherine The Great ក្លាយជាអធិរាជនៃប្រទេសរុស្សុីផងដែរ។ 

ក្នុងចំណោមស្រា Cognac ចំនួនបីដប គឺនៅសល់ត្រឹមតែមួយដបនេះប៉ុណ្ណោះ ដែលត្រូវបានគេរក្សាទុកយ៉ាងល្អិតល្អន់មកទល់សព្វថ្ងៃ ដោយរូបរាងដប នៅតែមានសភាពដូចដើម និងមិនមានការបកបិទថ្មីឡើយ។ ចំណែករសជាតិវិញ ត្រូវបានអ្នកជំនាញជឿជាក់ថា វានៅតែមានរសជាតិឆ្ងាញ់ដដែល។

យ៉ាងណាមិញ ស្រា Cognac មួយដបចុងក្រោយនេះ ត្រូវបានដាក់លក់ដេញថ្លៃ បានរហូតដល់ទៅជាង២០០,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

យីហោស្រា Cognac
  ស្រា Cognac
  ស្រា Cognac

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ