ស្រាដ៏កម្រមួយដបនេះ ដាក់លក់ដេញថ្លៃ ក្នុងតម្លៃយ៉ាងខ្ពស់បំផុត

//s5.kh1.co/6a/6a63b0d903afacd0b05fa520ba3c2347b90d5def.jpg
សង្គម

 ១០-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្រា Cognac គឺជាប្រភេទស្រាដ៏កម្រ ត្រូវបានគេយកទៅដាក់ដេញថ្លៃ កាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះ ក្រោយពីបានរកឃើញនៅក្នុងផ្ទះរបស់គ្រួសារមួយ ដែលបានរក្សាទុកវាតៗគ្នាជាច្រើនជំនាន់ នៅក្នុងបន្ទប់ក្រោមដីអស់រយៈពេលជាង១៤០ឆ្នាំ។

បរទេស៖ ស្រា Cognac គឺជាប្រភេទស្រាដ៏កម្រ ត្រូវបានគេយកទៅដាក់ដេញថ្លៃ កាលពីចុងខែឧសភាកន្លងទៅថ្មីៗនេះ ក្រោយពីបានរកឃើញនៅក្នុងផ្ទះរបស់គ្រួសារមួយ ដែលបានរក្សាទុកវាតៗគ្នាជាច្រើនជំនាន់ នៅក្នុងបន្ទប់ក្រោមដីអស់រយៈពេលជាង១៤០ឆ្នាំ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រា Cognac មានយីហោរបស់ប្រទេសបារាំង និងមានអាយុកាលតាំងពីឆ្នាំ១៧៦២មកម៉្លេះ ហើយវាជាឆ្នាំតែមួយ ដែល Catherine The Great ក្លាយជាអធិរាជនៃប្រទេសរុស្សុីផងដែរ។ 

ក្នុងចំណោមស្រា Cognac ចំនួនបីដប គឺនៅសល់ត្រឹមតែមួយដបនេះប៉ុណ្ណោះ ដែលត្រូវបានគេរក្សាទុកយ៉ាងល្អិតល្អន់មកទល់សព្វថ្ងៃ ដោយរូបរាងដប នៅតែមានសភាពដូចដើម និងមិនមានការបកបិទថ្មីឡើយ។ ចំណែករសជាតិវិញ ត្រូវបានអ្នកជំនាញជឿជាក់ថា វានៅតែមានរសជាតិឆ្ងាញ់ដដែល។

យ៉ាងណាមិញ ស្រា Cognac មួយដបចុងក្រោយនេះ ត្រូវបានដាក់លក់ដេញថ្លៃ បានរហូតដល់ទៅជាង២០០,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

យីហោស្រា Cognac
យីហោស្រា Cognac
  ស្រា Cognac
  ស្រា Cognac
  ស្រា Cognac
  ស្រា Cognac
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T