គាំង! ក្រោយសង្សារក្បត់ សរសេរសំបុត្រសុំត្រូវគ្នា ខាងប្រុសតបវិញ ដោយធ្វើរឿងដ៏ហួសចិត្ត

//s5.kh1.co/61/61318443786464df8e721c6b3389366285981f9e.png
សង្គម

 ១០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មាននារីម្នាក់បានផ្ញើរសំបុត្រទៅកាន់មិត្តប្រុសនាង ដើម្បីសុំត្រូវគ្នាវិញ បន្ទាប់ពីខាងប្រុស សុំចែកផ្លូវក្រោយពី ដឹងថានាងបានក្បត់រូបគេទៅទាក់ទងប្រុសផ្សេងទៀត ប៉ុន្តែក្រោយពី ទទួលបានសំបុត្រនោះភ្លាម បុរសម្នាក់នោះ ក៏ផ្ញើទៅវិញអមជាមួយអ្វីដែលគ្មាននរណានឹកស្មានដល់។

បរទេស៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យអស់សំណើចមួយ បានកើតឡើងនៅក្នុងបណ្តាញសង្គមមួយ ដោយមាននារីម្នាក់បានផ្ញើរសំបុត្រទៅកាន់មិត្តប្រុសនាង ដើម្បីសុំត្រូវគ្នាវិញ បន្ទាប់ពីខាងប្រុសសុំចែកផ្លូវ ក្រោយពីដឹងថា នាងបានក្បត់រូបគេទៅទាក់ទងប្រុសផ្សេងទៀត ប៉ុន្តែក្រោយពីទទួលបានសំបុត្រនោះភ្លាម បុរសម្នាក់នោះក៏ផ្ញើរ ទៅវិញអមជាមួយនឹង អ្វីដែលថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយបុរសម្នាក់នោះ ដែលជានិស្សិតឈ្មោះថា Nick Lutz បានទទួលសំបុត្រសុំទោសពី អតីតសង្សាររួចមក គាត់ក៏បានអានសំបុត្រនោះរួមមក ក៏ឃើញថានាងសរសេរខុសច្រើននិង ការរៀបរាប់មានអត្ថន័យ មិនទាន់ក្បោះក្បាយ គាត់ក៏ទាញប៊ិចក្រហម មកគូសទៅកន្លែងដែលខុសនោះ និងរបៀបរាប់អំពីចំណុច ដែលមិនត្រឹមត្រូវនោះផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានកែគ្រប់ជ្រុងជ្រោយអស់ហើយ គាត់ក៏បានដាក់ពិន្ទុនិង មានទាំងមូលវិចារទៀតផង ដែលមើលទៅដូចជា គ្រូបង្រៀនកែក្រដាសកិច្ចការសិស្ស យ៉ាងដូច្នេះដែរ។

ចំណែកឯ ពិន្ទុដែលបុរសរូបនេះ បានដាក់ទៅលើសំណេរនេះគឺ ទទួលបាន៦១ លើ១០០ពិន្ទុតែប៉ុណ្ណោះ អមជាមួយនឹងមូលវិចារថា៖ 

សេចក្តីផ្តើមវែងពេក សេចក្តីសន្និដ្ឋានខ្លី សម្មតិកម្មខ្លាំង ប៉ុន្តែគ្មានអ្វីដែលអាចយោងវាបាន ដោយសារសេចក្តីសន្និដ្ឋានគឺមានសារសំខាន់ 
ប្រសិនជាអ្នកចង់ឲ្យគេជឿ ត្រូវបញ្ជាក់ផស្តុតាងមកជាមួយដែលអ្នកនិយាយថា ការក្បត់មិនអាចកើតឡើង ប៉ុន្តែអ្នកបន្ទោសខ្លួនឯង នេះធ្វើដើម្បីអ្វី?
ត្រូវតែបញ្ជប់ការនិយាយអ្វីដែលផ្ទុយពីរឿងពិតនិង ជ្រើសរើសផ្លូវដើរមួយដោយខ្លួនឯង ខ្ញុំនឹងពេញចិត្តនឹងព័ត៍មានលំអិត
ក្រោយការពិនិត្យរបស់ខ្ញុំ គឺអាចទទួលយកបានពាក់កណ្តាល សំណាងល្អ!

Nick Lutz

យ៉ាងណាមិញ Nick Lutz ក៏បានថតបង្ហោះសំណេរនេះទៅកាន់បណ្តាញសង្គមផងដែរ ឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចូលមកបញ្ចេញមតិខុសៗគ្នា មានអ្នកខ្លះវិញបាន លង់ស្នេហ៍បុរសនោះតាមការកែសំណេរនេះផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz កែរសំណេរដែលសង្សារចាស់ផ្ញើមក
Nick Lutz បង្ហោះសាររបស់សង្សារនៅក្នុងបណ្តាញសង្គម
Nick Lutz បង្ហោះសាររបស់សង្សារនៅក្នុងបណ្តាញសង្គម
នារីម្នាក់ដែលនិយាយថាចង់ទាក់ទងជាមួយនឹង Nick Lutz 
នារីម្នាក់ដែលនិយាយថាចង់ទាក់ទងជាមួយនឹង Nick Lutz 
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T