បទល្បីកាល១០ឆ្នាំជាងមុន «Dream about you» ពេជ្រ​ សោភា ចេញ Versionថ្មី ពីរោះមិនស្ទើរ! (មានចម្រៀង)

//s5.kh1.co/83/83fd27dbabd9887cffc47e2011faafa90f8cb5c1.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្លែកអារម្មណ៍ ជាមួយ បទចម្រៀងចាស់ចេញកាល២០០៥ Dream about you របស់ ពេជ្រ​ សោភា ជាមួយចង្វាក់ Acoustic ក្នុង ២០២០។

ភ្នំពេញ៖ ជាការពិត អស់រយៈ១៥ឆ្នាំ​ជាង ដែល អ្នកនាង ពេជ្រ សោភា បានចូលប្រឡូកសិល្បៈ​ នៅតែរក្សាប្រជាប្រិយភាពពីសំណាក់មហាជន ដែលបានឈរជើងក្នុងវីស័យចម្រៀងមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើរំលឹកពីកាលបទចម្រៀងចាស់ៗ កាលពី១០ឆ្នាំជាងមុន របស់តារាស្រីវ័យ៣៧ឆ្នាំរូបនេះ បទ Better Day បេះដូងត្រដរខ្យល់ Dream about you សុទ្ធតែ បានទទួលបានប្រជាប្រិយល្បីខ្លាំងកាលឆ្នាំ២០០០ជាង រហូតដល់បច្ចុប្បន្នក៏នៅតែមានអ្នកយកមកស្តាប់ជាដើម។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះវីដេអូបទចម្រៀង  ដែលនៅលើគណនីហ្វេសប៊ុកជាផ្លូវការ របស់ផលិតកម្ម ហង្សមាស បានចេញវីដេអូ បទ Dream about you ស្ទាយ៍បែប Acoustic ពិតជាពីរោះប្លែកអារម្មណ៍មួយបែបទៀត។

លើសពីទៅទៀត មានមហាជន និងបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ នៅទឹកដមសម្លេង របស់តារាស្រីរូបនេះ ដែលនៅតែពីរោះ មិនចាញ់ពីមុននោះឡើយ អ្វីដែលកាន់តែពិសេសទៅទៀត បទចម្រៀងមួយនេះ បានធ្វើមហាជន នឹក អនុស្សាវរីយ៍គ្រាកន្លងផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា កាលពី២០០៥
អ្នកនាង ពេជ្រ សោភា កាលពី២០០៥
Dream about you ចេញ​២០០៥
ពេជ្រ សោភា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T