ហេតុផលនេះ ទើបចិនបានសម្រេចលុបចោលសត្វព្រៃដ៏កម្រមួយប្រភេទចេញពីបញ្ជីឱសថបុរាណផ្លូវការរបស់ខ្លួន

//s5.kh1.co/8e/8e69e4a816e02a916466bb1751dd764a32caab54.jpg
សង្គម

 ១០-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថាប្រទេសចិនបានលុបចោលផ្នែកខ្លះនៃសត្វពង្រូលពីបញ្ជី ឱសថផ្លូវការរបស់ខ្លួនជាច្រើនថ្ងៃបន្ទាប់ពីការបង្កើនការការពារស្របច្បាប់លើសត្វដែលជិតផុតពូជ

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនបានលុបចោលផ្នែកខ្លះនៃសត្វពង្រូលពីបញ្ជីឱសថផ្លូវការរបស់ខ្លួនជាច្រើនថ្ងៃ បន្ទាប់ពីការបង្កើនការការពារស្របច្បាប់លើសត្វដែលជិតផុតពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានរបស់ Health Times បានរាយការណ៍ថា សត្វពង្រូលត្រូវបានដកចេញជាផ្លូវការពីបញ្ជីឱសថចិននៅឆ្នាំនេះ រួមជាមួយសារធាតុផ្សេងទៀតដែលរួមមានថ្នាំគ្រាប់ផ្សំជាមួយលាមកប្រជៀវ។

សត្វពង្រូលជាថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក និងត្រូវបានអ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា អាចជាដើមចមនៃវីរុសឆ្លងកូរ៉ូណាដែលលេចចេញនៅផ្សារមួយក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីឆ្នាំមុន។

សត្វពង្រូល
សត្វពង្រូល

ផ្នែករាងកាយរបស់វាមានតម្លៃខ្ពស់នៅលើទីផ្សារងងឹតដោយសារវាត្រូវបានគេប្រើជាទូទៅនៅក្នុងឱសថបុរាណចិន បើទោះបីជាអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេមិនមានប្រសិទ្ធិភាពក្នុងការព្យាបាលរោគក៏ ដោយ។

អាជ្ញាធរព្រៃឈើរបស់ប្រទេសចិនកាលពីថ្ងៃសុក្របានផ្តល់ការយកចិត្តទុកដាក់ក្នុងការការពាសត្វពង្រូលខ្ពស់បំផុតនៅក្នុងប្រទេសដោយសារតែស្ថានភាពគំរាមកំហែងរបស់វា។

ប្រភពព័ត៌មាន Health Times បានរាយការណ៍ថា “ធនធានសត្វព្រៃដែលត្រូវបានបំផ្លាញ” កំពុងត្រូវបានដកចេញពីបញ្ជីឈ្មោះឱសថបុរាណចិន បើទោះបីជាហេតុផលជាក់លាក់សម្រាប់ការដកចេញនៃ សត្វពង្រូលមិនច្បាស់លាស់ក៏ដោយ។

សត្វពង្រូល
សត្វពង្រូល

នៅក្នុងប៉ុន្មានខែថ្មីៗនេះប្រទេសចិនបានហាមឃាត់ការលក់សត្វព្រៃសម្រាប់ម្ហូបអាហារដោយលើកឡើងពីហានិភ័យនៃជំងឺដែលរាលដាលដល់មនុស្ស ប៉ុន្តែពាណិជ្ជកម្មនៅតែស្របច្បាប់សម្រាប់គោល បំណងផ្សេងទៀតរួមទាំងការស្រាវជ្រាវ និងឱសថបុរាណ។

មូលនិធិពិភពលោកសម្រាប់ធម្មជាតិកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានស្វាគមន៍យ៉ាងខ្លាំងចំពោះវិធានការរបស់ចិន ក្នុងការធ្វើឱ្យប្រសើរឡើងនូវការការពារសត្វពង្រូលដោយហៅវាថាជាការសម្រាកលំហែសំខាន់មួយពីការជួញដូរសត្វពង្រូលខុសច្បាប់៕

សត្វពង្រូល
សត្វពង្រូល

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T