លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖ ការ​សម្រេចកាម​ដោយ​ដៃ​ពិត​ជាមាន​​អត្ថ​ប្រយោជន៍​​ណាស់​ ដោយ​សារ​ហេតុ​ផល​នេះ​

//s5.kh1.co/dc/dc0947a5e5d2efcc160c54c7455638471c1559db.jpg
ផ្លូវភេទ

 ១០-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការសម្រេចកាមដោយដៃគឺជារឿងធម្មជាតិមួយដែលមនុស្សភាគច្រើន ជាពិសេសគឺបងប្អូនបុរស​និយមធ្វើវា។ យ៉ាងណា​មិញ ក៏មានមតិមួយចំនួនទៀតលើកឡើងថា ការសម្រេចកាមដោយដៃអាចនឹងប៉ះពាល់សុខភាព និងខូច​ប្រដាប់ភេទថែមទៀត

ការសម្រេចកាមដោយដៃគឺជារឿងធម្មជាតិមួយដែលមនុស្សភាគច្រើន ជាពិសេសគឺបងប្អូនបុរស​និយមធ្វើវា។ យ៉ាងណា​មិញ ក៏មានមតិមួយចំនួនទៀតលើកឡើងថា ការសម្រេចកាមដោយដៃអាចនឹងប៉ះពាល់សុខភាព និងខូច​ប្រដាប់ភេទថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំអំពីគុណប្រយោជន៍នៃការសម្រេចកាមដោយដៃសម្រាប់បុរស និងនារីតាមរយៈហ្វេសប៊ុកផេករបស់លោកគឺ MJQ University Press ដោយលោកនិយាយថា៖

យុវជនយើងមួយចំនួន ជាពិសេសអ្នកនៅស្រុកស្រែចម្ការ ជួនកាលពួកគាត់អាយុ១៧ រឺ១៨ឆ្នាំ​ទៅហើយ តែមិនដែលធ្លាប់សម្រេចកាមដោយដៃ (Masturbation) នៅឡើយផង។ នេះអាចមកពីពួកគាត់មានការខ្មាសអៀនច្រើន ឬអាចមកពីពួកគាត់ខ្លាចប៉ះពាល់សុខភាព​ផ្លូវភេទ ឬក៏អាចមកពីពួកគាត់ពិបាករកកន្លែងសម្រេចកាមដោយដៃ ដ្បិតពួកគាត់រស់នៅ​ជុំគ្រួសារ ផ្ទះតូចគ្មានបន្ទប់ដាច់ដោយឡែកពីគ្នា។ និយាយដល់ការសម្រេចកាមដោយដៃនេះ ខ្ញុំធ្លាប់ឮចាស់ៗនៅតាមទីជនបទនិយាយបន្លាចកូនចៅប្រុសៗរបស់ពួកគាត់ថា “កុំធ្វើអីផ្ដេស​ផ្ដាស​វ៉ឺយ (សម្រេចកាមដោយដៃ) ប្រយ័ត្នកើតរោគស្រវាំងភ្នែក ឆ្កួត គ្មានកូន កើតជំងឺឃ្លង់...”។ បើតាមក្បួនពេទ្យ គេពុំបានហាមប្រាមមិនឱ្យយើងសម្រេចកាមដោយ​ដៃនោះឡើយ។ ផ្ទុយទៅវិញគេមានតែជំរុញឱ្យយើងសម្រេច​កាម​ដោយដៃឱ្យបានច្រើន យ៉ាងហោចណាស់ក៏មួយ​ដងដែរក្នុងមួយថ្ងៃ ដ្បិតការសម្រេចកាមដោយដៃ វាជួយកាត់បន្ថយភាពធុញថប់តប់ប្រមល់ ធ្វើឱ្យ​​​អារម្មណ៍យើងស្រស់ស្រាយ បង្កើតទឹកកាមថ្មី ធ្វើឱ្យឈាមដើរស្រួល កាត់បន្ថយករណី​រំលោភ​សេពសន្ថវៈ ជាដើម។ ម្យ៉ាង ប្រសិនបើយើងមិនដែលសម្រេចកាមដោយដៃទេ ក្បាល​លិង្គ​នឹងតូចខុសខ្នាត ហើយពេលរួមភេទជាមួយដៃគូឆាប់ចេញទឹកកាម ដែលធ្វើឱ្យដៃគូអស់​អារម្មណ៍ជាមួយយើងក៏មានដែរ។ នៅស្រុកយើងដោយសារការហូបចុករបស់ប្រជាពលរដ្ឋមិនសូវពេញលេញ ឬពុំសូវមានជីវជាតិ​គ្រប់គ្រាន់ ដូច្នេះគេមិនសូវឱ្យបុរសដែលមិនទាន់មានដៃគូ សម្រេចកាមដោយ​ដៃញឹកញាប់​ពេកទេ ប៉ុន្តែបើនៅសហរដ្ឋអាមេរិក ដែលជាប្រទេសអភិវឌ្ឍ ពលរដ្ឋគេសម្បូរអាហារញ៉ាំចុក​គ្រប់គ្រាន់ គឺគេណែនាំឱ្យយុវជនគេសម្រេចកាមដោយដៃឱ្យបាន២ទៅ៣ដងក្នុងមួយថ្ងៃ ហើយ​ជួនកាលអាច ២ដងក្នុងមួយថ្ងៃក៏មានដែរ។ ខ្ញុំសូមបញ្ជាក់បន្តិចថា ពុំមែនតែបុរសទេដែល​ត្រូវ​សម្រេចកាមដោយដៃនោះ សូម្បីតែនារីភេទក៏គួរតែសម្រេចកាមដោយដៃដែរ។ រឿងហ្នឹងពុំមែនជារឿងគួរឱ្យខ្មាសអៀនអីទេ ព្រោះវាជាធម្មជាតិរបស់មនុស្សយើងគ្រប់ៗរូប ដែលនរណាៗក៏គួរតែយល់ដឹង និងធ្វើវាដែរ៕

MJQ University Press
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T