កើន១ឆ្នាំទៀតហើយ! គម្រប់ខួប៣៧ឆ្នាំនេះ ពេជ្រ សោភា រៀបចំឡើង ពោរពេញដោយក្តីសុខ

//s5.kh1.co/3d/3d7ba60088d72f6b3b0537f2bfe5632cb1209415.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះជាមានវ័យកាន់តែជ្រេ តែតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា នៅតែទទួលបានប្រជាប្រិយភាព និងជាអាយដលរបស់ហ្វេនៗជាច្រើន ជាពិសេស កាលពីម្សិលមិញនេះ ដែលជាថ្ងៃកំណើតរបស់នាងផ្ទាល់ នាងក៏បានរៀបចំយ៉ាងស្រស់ស្អាត ធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា។

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា នៅតែជាអាយដលរបស់ហ្វេនៗគ្រប់គ្នាជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយម ទាំងបទមនោសញ្ចេតនា និងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ ជាពិសេស ថែមទាំងមានក្បាច់រាំដ៏រស់រវើក នៅពេលឡើងឆាកតន្រ្តីម្ដងៗ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ទោះបីជានាង មានវ័យកាន់តែជ្រេក៏ដោយ តែតារាស្រីរូបនេះ នៅតែមានការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ប្លែក និងទាន់សម័យ ដែលជួយធ្វើឲ្យសម្រស់របស់នាង កាន់តែមានភាពវ័យក្មេង និងមានភាពស្រស់ស្អាត ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនកាន់តែច្រើនឡើង ផងដែរ។

ដោយឡែក បើងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់នាងវិញម្ដង ឃើញថា កាន់តែមានភាពស្រស់បំព្រង ជាពិសេស កាលពីម្សិលមិញនេះ ដែលជាថ្ងៃកំណើត គម្រប់ ៣៧ ឆ្នាំ របស់នាងផ្ទាល់ នាងបានរៀបចំពីធីដ៏តូចមួយ ដែលមានការរៀបចំនិងតុបតែងបានយ៉ាងស្រស់ស្អាត ជាមួយនឹងភ្លើងពណ៌យ៉ាងល្អប្រណីត រំលេចដោយពណ៌ស្វាយ ដែលជាពណ៌ចំណូលចិត្ត របស់នាង ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដោយពីមួយថ្ងៃទៅមួយថ្ងៃ អាយដលរបស់ខ្លួននៅតែមានស្នាមញញឹម ជាពិសេស ក៏បានមកចូលមកអបអរ និងជូនពរឲ្យនាង មានក្ដីសុខ និងសម្រស់កាន់តែស្រស់ស្អាតជាងមុន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ទិដ្ឋភាពក្នុងថ្ងៃកំណើត របស់ ពេជ្រ សោភា
ពេជ្រ សោភា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T